ការស្ទង់មតិរបស់ CGTN៖ ប្រយុទ្ធប្រឆាំងជាដាច់ខាតចំពោះរាល់ឧបាយកលដែលចង់ឱ្យយោធានិយមងើបឡើងវិញ
ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៨,៣ភាគរយបានថ្លែងថា ពាក្យសម្តីនិងទង្វើរបស់នាយករដ្ឋមន្ត្រីជប៉ុនដែលញុះញង់ឱ្យកើតសង្គ្រាមបានល្មើសយ៉ាងធ្ងន់ធ្ងរនឹងរដ្ឋធម្មនុញ្ញជប៉ុន និងបំផ្លាញយ៉ាងខ្លាំងក្លាដល់រូបភាពជាតិនិងកិត្តិនាមអន្តរជាតិរបស់ជប៉ុន ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨២,៤ភាគរយបានលើកឡើងថា មានតែលាងជម្រះបទឧក្រិដ្ឋប្រវត្តិសាស្ត្រទាំងស្រុងនិងលុបចោលគំនិតយោធានិយមពីឫសគល់ ទើបជប៉ុនអាចវិលត្រឡប់មកសហគមន៍អន្តរជាតិវិញក្នុងអត្តសញ្ញាណជាប្រទេសដ៏ប្រក្រតី ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៩,៨ភាគរយបានរិះគន់ភាគីជប៉ុនដែលមិនអើពើពីច្បាប់និងការពិតជាក់ស្តែងនៃប្រវត្តិសាស្ត្រ បំពានយ៉ាងធ្ងន់ធ្ងរចំពោះអធិបតេយ្យភាពនិងបូរណភាពដែនដីនៃប្រទេសជិតខាង ហើយប៉ុនប៉ងធ្វើវិទ្ធង្សនាសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ។
ការស្ទង់មតិនេះបានធ្វើឡើងតាមរយៈវេទិកាជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ីនៃបណ្តាញទូរទស្សន៍ CGTN ដែលមានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតសរុបចំនួន៤៥៤៩បានចូលរួមការបោះឆ្នោតនិងបញ្ចេញមតិរបស់ខ្លួនក្នុងរយៈពេល១២ម៉ោង ៕ អត្ថបទដោយ៖ WIN WIN News Media