រកឃើញអ្នកស្លាប់ឡើងដល់ ៥៥ នាក់ហើយ ឆេះអគារនៅហុងកុង
ក្នុងចំណោមអ្នករងរបួសដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ មានមនុស្ស ៤៥នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នេះបើយោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យ។
អគ្គីភ័យនេះ ត្រូវបានឆាបឆេះ នៅម៉ោង ២ និង ៥១ នាទីរសៀលថ្ងៃពុធហើយអណ្ដាតភ្លើងបន្តរីករាលដាលយ៉ាងលឿន បង្កឱ្យឆេះក្នុងទំហំធំតែម្ដង។ គេសង្កេតឃើញផ្សែងដ៏ខ្មៅងងឹតយ៉ាងក្រាស់ ចេញមកពីតំបន់Wang Fuk Court ដែលជាប្លុកមានអគារខ្ពស់ៗនៅហុងកុង។
ទោះជាយ៉ាងណា មូលហេតុចម្បងដែលនាំឱ្យអគ្គីភ័យឆាបឆេះឡើងគេនៅមិនទាន់អាចកំណត់បាននៅឡើយនោះទេ ខណៈអ្វីដែលធ្វើឱ្យឆេះលឿនបែបនេះ គេវាយតម្លៃថាមកពីសំណង់ និងសម្ភារៈនៃអគារគឺជារបស់សុទ្ធតែងាយនឹងឆេះ៕ អត្ថបទដោយ៖ WIN WIN News Media