ក្រសួងការពារជាតិចិន៖ ប្រទេសនិងប្រជាជនដែលស្រឡាញ់សន្តិភាពគួរតែរួមគ្នាការពាររបៀបរៀបរយអន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ
មានការលើកសំណួរថា មន្ត្រីរដ្ឋាភិបាលជប៉ុនបាននិយាយថា ការដែលភាគីជប៉ុនគិតពិចារណាអភិវឌ្ឍអាវុធនុយក្លេអ៊ែរមិនមែនមិនទទួលខុសត្រូវនោះទេ ហើយមិនច្រានចោលលទ្ធភាពដែលបញ្ជាទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរផងដែរ ។ តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះករណីនេះ?
លោក Zhang Xiaogang បានថ្លែងថា សហគមន៍អន្តរជាតិដែលបូករួមទាំងប្រទេសអាស៊ីអាគ្នេយ៍ផងសុទ្ធតែមានសំឡេងរិះគន់ជាបន្តបន្ទាប់ចំពោះនិន្នាការយោធារបស់ជប៉ុន
តែភាគីជប៉ុនមិនបានពិចារណាពីកំហុសរបស់ខ្លួនទេ បែរជាប្រឌិតលេសគ្រប់បែបយ៉ាង ពង្រីកកម្លាំងសព្វាវុធនិងកងទ័ពយ៉ាងខ្លាំង នាំចេញអាវុធមហាប្រល័យយ៉ាងគឃ្លើន រហូតដល់ឃោសនាបំប៉ោងថា ត្រូវមានអាវុធនុយក្លេអ៊ែរដោយមិនអើពើពីការថ្កោលទោសរបស់ពិភពលោក ដែលលាតត្រដាងពីឧបាយកលអាក្រក់នៃកម្លាំងស្តាំនិយមជប៉ុនដែលចង់ជំរុញ “ការធ្វើយោធូបនីយកម្មម្តងទៀត” ។ ប្រទេសនិងប្រជាជនដែលស្រឡាញ់សន្តិភាពសុទ្ធតែត្រូវមើលឃើញឱ្យច្បាស់ពីឧបាយកលដ៏អាក្រក់នៃរដ្ឋាភិបាលជប៉ុន រួមគ្នាការពាររបៀបរៀបរយអន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ដើម្បីគាំពារយ៉ាងមុតមាំនូវ
សន្តិភាពនិងស្ថិរភាពក្នុងតំបន់និងពិភពលោក ៕ អត្ថបទដោយ៖ WIN WIN News Media