បទវិភាគ៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបំផុសភាពរស់រវើកថ្មីនៅទូទាំងពិភពលោក
ក្នុងនាមជាថ្ងៃបុណ្យប្រពៃណីដ៏សំខាន់បំផុតនៃប្រជាជាតិចិន គុណតម្លៃខាងវប្បធម៌និងប្រវត្តិសាស្ត្រនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនកាន់តែទទួលបានការទទួលស្គាល់ពីសំណាក់សហគមន៍អន្តរជាតិ ។ វាបង្កប់អត្ថន័យដ៏ល្អបវរអំពី “ការចាប់ផ្តើមនៃរដូវផ្ការីក” និង “វត្ថុលើលោកមានការផ្លាស់ប្តូរថ្មី” ដែលបានបង្ហាញពីញានទស្សនៈតម្លៃស្តីពីការជួបជុំគ្នានៃគ្រួសារ ភាពសុខដុមរមនានិងបរិយាប័ន្ន និងការរួមរស់ដោយភាពចុះសម្រុងគ្នា ដែលបានតភ្ជាប់និងមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងការស្វែងរកខាងមនោសញ្ចេតនាជាទូទៅរបស់មនុស្សជាតិ ។ មានប្រព័ន្ធសារព័ត៌មានបរទេសបានសម្គាល់ឃើញថា ខណៈពេលដែលការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយបានបណ្តាលឱ្យពិភពលោកបាត់បង់សណ្តាប់ធ្នាប់ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានជំរុញការផ្លាស់ប្តូរសកល ។
ព្រមពេលជាមួយគ្នានេះ តំបន់ជាច្រើននៅទូទាំងពិភពលោកបានរៀបចំធ្វើសកម្មភាពច្រើនបែបយ៉ាងមានដូចជា ផ្សារ Miao huiនៅថ្ងៃបុណ្យចូលឆ្នាំថ្មីចិននិងភ្លើងអំពូលចម្រុះពណ៌អបអរឆ្នាំថ្មីប្រពៃណីចិនជាដើម ដើម្បីទទួលនិងផ្សព្វផ្សាយវប្បធម៌ចិនឱ្យកាន់តែល្អប្រសើរ ។ ពិធីភ្លើងអំពូលចម្រុះពណ៌ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០២៦ក្រោមប្រធានបទ “សេះបំផាយទៅមុខ”បានបង្ហាញនៅអគារ Burj Khalifa Towerនៃទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅមជ្ឈមណ្ឌលសិល្បៈក្រុងព្រុចសែលរបស់បែលហ្ស៊ិក តន្ត្រីកររបស់ចិនបានបង្ហាញពីតន្ត្រីជនជាតិដ៏អស្ចារ្យ ក្នុងព្រឹត្តិការណ៍វប្បធម៌បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនមានឈ្មោះថា “រសជាតិចិន”ដែលបានធ្វើឡើងនៅក្រុងញូវយ៉ករបស់អាមេរិក ប្រជាជនក្នុងតំបន់បានដកបទពិសោធពីការសរសេរអក្សរផ្ចង់របស់ចិន នៅក្រុង Auckland របស់នូវែលសេឡង់ អ្នកនយោបាយសំខាន់ៗក្នុងតំបន់បានអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាមួយប្រជាពលរដ្ឋចំនួនជាង១ម៉ឺននាក់ ហើយភ្ញៀវទេសចរបរទេសដែលធ្វើដំណើរនៅប្រទេសចិនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានបង្ហោះសារស្តីពីការមើលឃើញនិងការដឹងឮផ្ទាល់ខ្លួនលើបណ្តាញទំនាក់ទំនងសង្គម ។ល។ សកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានធ្វើឡើងនៅប្រទេសនិងតំបន់កាន់តែច្រើនលើពិភពលោក ដោយបានបង្ហាញពីកម្លាំងឥទ្ធិពលដែលកាន់តែខ្លាំងឡើងៗនៃប្រទេសបុរាណប្រកបដោយអរិយធម៌ដ៏ចំណាស់លើពិភពលោកបច្ចុប្បន្ន ។
ក្នុងនាមជា “កំពូលនៃ IP”វប្បធម៌ចិន បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនកំពុងចង្អុលទិសដៅនៃភាពទាន់សម័យអន្តរជាតិក្នុងកម្រិតធំ ។ ក្នុងផ្សារនៃក្រុង Yiwu ខេត្ត Zhejiang របស់ចិន ទំនិញទាន់សម័យមានដូចជា អាំងប៉ាវដែលមានកំណាព្យរជ្ជកាលថាង និង“ចានសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន”ជាដើមបានទាក់ទាញពាណិជ្ជករបរទេសនិងភ្ញៀវទេសចរឱ្យឈប់នៅនឹងកន្លែង ។
ទស្សនៈស្តីពីការរួមរស់នៅដោយភាពចុះសម្រុងគ្នានិងភាពខុសគ្នាជាដើមដែលអរិយធម៌ប្រជាជាតិចិនផ្តួចផ្តើមនោះ កំពុងទទួលបានការគោរព និងទទួលស្គាល់កាន់តែច្រើនពីពិភពលោកតាមរយៈគុណតម្លៃឆ្លងកាត់យុគសម័យ។ ដោយមានក្តីរំពឹងទុកថាអ្នកផងទាំងពួងនឹងពួតដៃគ្នាបង្កើនការយល់ដឹងនិងការផ្លាស់ប្តូរគ្នា បំបាត់ចោលនូវការយល់ច្រឡំនិងការប៉ះទង្គិច នាំមកដល់ពិភពលោកនូវកម្លាំងចលករថ្មីក្នុងឆ្នាំមមីដែលផ្តល់ភាពរីកចម្រើនទៅមុខយ៉ាងអង់អាចក្លាហាន ដើម្បីរួមគ្នាឆ្ពោះទៅកាន់អនាគតកាន់តែល្អបវរ៕ អត្ថបទដោយ៖ WIN WIN News Media