មហាសន្និបាតប្រចាំឆ្នាំនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនប្រារព្ធបើកនៅក្រុងប៉េកាំង
សូមបញ្ជាក់ថា មហាសន្និបាតនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនជាស្ថាប័នអំណាចកំពូលរបស់ប្រទេសចិន ដែលមានអាណត្តិកាល ៥ ឆ្នាំ និងបើកធ្វើកិច្ចប្រជុំជារៀងរាល់ឆ្នាំ។ វាគឺជាការបង្ហាញពីនយោបាយប្រជាធិបតេយ្យសង្គមនិយមដែលមានលក្ខណៈពិសេសចិន ហើយលើកនេះគឺកិច្ចប្រជុំលើកទី ៤ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤។
ឆ្នាំ ២០២៦ គឺជាឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការ ៥ ឆ្នាំទី ១៥ សភាតំណាងប្រជាជនទូទាំងប្រទេសចិននឹងត្រួតពិនិត្យសេចក្តីព្រាងនៃសេចក្តីសង្ខេបនៃផែនការ ៥ ឆ្នាំ ទី ១៥ ឯសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននឹងពិគ្រោះពិភាក្សានិងលើកសំណើយ៉ាងទូលំទូលាយជុំវិញសេចក្តីព្រាងច្បាប់ ដើម្បីរួមគ្នាគូសវាស់ផែនការមេសម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕ អត្ថបទដោយ៖ WIN WIN News Media