អបអរសាទរ! ធនាគារ វីង ទទួលបានពានរង្វាន់ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ប្រភេទមាស

 សេដ្ឋកិច្ច
 21 ម៉ោងមុន
 27

អបអរសាទរ! ធនាគារ វីង ទទួលបានពានរង្វាន់ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ប្រភេទមាស ដែលត្រូវបានប្រគល់ជូនដោយផ្ទាល់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវិធីសំណេះសំណាលអបអរសាទរខួបអនុស្សាវរីយ៍លើកទី 140 នៃទិវាពលកម្មអន្តរជាតិ ដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី 26 ខែមេសា ឆ្នាំ2026។

ការទទួលបានពានរង្វាន់នេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់យើងចំពោះបុគ្គលិកគ្រប់រូប ដោយបានអនុលោមតាមគ្រប់លក្ខណវិនិច្ឆ័យរបស់គណៈកម្មការវាយតម្លៃ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នៅធនាគារ វីង យើងជឿជាក់ថា បរិយាកាសការងារប្រកបដោយសុខដុមនីយកម្ម គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ ព្រោះបុគ្គលិកមិនគ្រាន់តែជាផ្នែកមួយនៃស្ថាប័នរបស់យើងប៉ុណ្ណោះទេ តែជាគ្រឹះនៃភាពជោគជ័យរបស់យើងផងដែរ។ យើងតែងតែខិតខំបង្កើតបរិយាកាសការងារមួយ ដែលគ្រប់គ្នាមានអារម្មណ៍ថាសុវត្ថិភាព ទទួលបានការគាំទ្រ និងជំរុញទឹកចិត្តឱ្យរីកចម្រើន។

អត្ថបទដោយ៖ WIN WIN News Media