ពួតដៃគ្នាឆ្ពោះទៅកាន់អនាគត! អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរៀបចំកិច្ចប្រជុំស្តីពីដៃគូសហការផលិតភាពយន្តទូរទស្សន៍និងភាពយន្តខ្នាតធំ
លោកស្រី Jiang Haiqing សមាជិកក្រុមអ្នកនិពន្ធនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ឆ្នាំ២០២៦ជាការចាប់ផ្តើមអនុវត្ត“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥”របស់ចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងបញ្ចេញភាពយន្តល្អៗក្នុងខណៈពេលសំខាន់ៗដូចជា ខួបទី៩០ឆ្នាំនៃថ្ងៃជ័យជម្នះនៃមហាដំណើររបស់កងទ័ពក្រហមនិងខួបទី១០០នៃការបង្កើតកងទ័ពរំដោះប្រជាជនចិនជាដើម ដើម្បីបង្ហាញពីគុណតម្លៃយុគសម័យនិងស្មារតីចិន ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងពួតដៃជាមួយដៃគូគ្រប់មជ្ឈដ្ឋាន បំផុសកម្លាំងរស់រវើកនៃការច្នៃប្រឌិតថ្មីជាបន្តបន្ទាប់ ដើម្បីរួមចំណែកកាន់តែច្រើននិងកាន់តែធំសម្រាប់ការអភិវឌ្ឍវប្បធម៌សង្គមនិយមនិងការកសាងប្រទេសខ្លាំងក្លាខាងវិស័យវប្បធម៌ ៕ អត្ថបទដោយ៖ WIN WIN News Media