ស្ត្រីជនជាតិចិនម្នាក់ ត្រូវជនជាតិថៃ៤នាក់ចាប់ជំរិតនៅបាងកក ដោយត្រៀមបញ្ជូនជនរងគ្រោះទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា តែមិនបានសម្រេច
បន្ទាប់ពីទទួលបានការសុំជំនួយ សមត្ថកិច្ចបានបើករថយន្តដេញតាមស្ទាក់រថយន្តម៉ាក Nissan Teana ពណ៌ខ្មៅ របស់ក្រុមជនសង្ស័យដែលបានបើករត់គេចពីចំណុចត្រួតពិនិត្យ រហូតបណ្តាលឱ្យផ្ទុះកង់រថយន្តមួយចំហៀងរបស់ជនសង្ស័យនៅក្នុងស្រុកឡានដុកម៉ៃ (Lan Dok Mai) ។
បន្ទាប់មក សមត្ថកិច្ចក៏បានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃចំនួន ២នាក់ ឈ្មោះ សុមគៀត (Somkiat) អាយុ ៤១ឆ្នាំ និងឈ្មោះ គីតធីផន (Kittiporn) អាយុ ២៤ឆ្នាំ ខណៈជនសង្ស័យ ២នាក់ផ្សេងទៀតបានលោតចុះពីរថយន្តរត់គេចខ្លួនចូលព្រៃបាត់ស្រមោល ខណៈមន្ត្រីបានស្គាល់អត្តសញ្ញាណម្នាក់ក្នុងចំណោមអ្នកដែលរត់គេចខ្លួននោះ ។
ទន្ទឹមនឹងនោះ ជនសង្ស័យបានសារភាពថា ពួកគេមានបំណងនាំស្រ្តីរងគ្រោះទៅកាន់ស្រុកម៉ែសូត (Mae Sot) ក្នុងខេត្តតាក (Tak) ជិតព្រំដែនមីយ៉ាន់ម៉ា ខណៈសមត្ថកិច្ច កំពុងសម្របសម្រួលផ្តល់កិច្ចការពារដល់ជនរងគ្រោះ និងបន្តស៊ើបអង្កេតស្វែងរកមូលហេតុពិតប្រាកដ ៕
អត្ថបទដោយ៖ WIN WIN News Media