ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីឯកសារដែលគ្រោងនឹងដាក់ជូនកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ធ្វើការពិនិត្យពិភាក្សា
កិច្ចប្រជុំបានសម្រេចចិត្តថា កិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ នឹងបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែតុលាខាងមុខនេះ។
ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានស្តាប់របាយការណ៍ការងារអំពីការប្រមូលផ្តុំមតិយោបល់ក្នុងក្របខណ្ឌទាំងក្នុងបក្សនិងក្រៅបក្សដែលពាក់ព័ន្ធនឹងសេចក្តីព្រាងនៃ « សេចក្តីសម្រេចចិត្តរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនអំពីបញ្ហាសំខាន់ៗដែលពាក់ព័ន្ធនឹងការជំរុញការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយឱ្យបានជាប់លាប់ » ដោយបានសម្រេចចិត្តថា សេចក្តីព្រាងនេះនឹងធ្វើការកែសម្រួលតាមសំណើនៃកិច្ចប្រជុំលើកនេះ រួចហើយនឹងដាក់ជូនកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ដើម្បីពិនិត្យពិភាក្សា៕ អត្ថបទដោយ៖ WIN WIN News Media