លោក Li Qiang នាយករដ្ឋមន្ត្រីចិនចូលរួមពិធីសម្ពោធបើកពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកទី៥ និងថ្លែងសុន្ទរកថា
ភ្ញៀវកិត្តិយសអន្តរជាតិជាច្រើនរូបដូចជា លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Adylbek Aleshovich Kasymaliev នាយករដ្ឋមន្ត្រីកៀហ្ស៊ីស៊ីស្ថាន ជាដើមបានអញ្ជើញចូលរួមពិធីសម្ពោធបើកនិងថ្លែងសុន្ទរកថា លោក Mueller អគ្គនាយកអង្គការ UNIDO និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ តំណាងជាង ១២០០ រូបមកពីប្រទេស និងតំបន់ជិត ៥០ និងអង្គការអន្តរជាតិពាក់ព័ន្ធបានចូលរួមក្នុងពិធីនេះ។
មេដឹកនាំបរទេសបានថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានចែករំលែកសមិទ្ធផលអភិវឌ្ឍន៍របស់ខ្លួនជាមួយប្រទេសដទៃ រំពឹងទុកចាប់ដៃជាមួយភាគីចិន ដើម្បីលុបបំបាត់គម្លាតឌីជីថល និងបំពេញបន្ថែមកម្លាំងចលករថ្មីដោយឥតឈប់ឈរសម្រាប់ការ
អភិវឌ្ឍជានិរន្តរភាពនៃពិភពលោក៕ អត្ថបទដោយ៖ WIN WIN News Media