លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោក Donald Trump ប្រធានាធិបតីអាមេរិក
លោកXi Jinpingបានសង្កត់ធ្ងន់ថា ក្រុមការងារផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ភា
គីទាំងពីរបានធ្វើការពិគ្រោះពិភាក្សាជុំថ្មី ដែលសម្រេចបានការរៀបចំរួមថ្មីមួយ នេះគឺដំណឹងល្អសម្រាប់ឧស្សាហកម្ម ប្រជាជននៃប្រទសទាំងពីរ ក៏ដូចជាសម្រាប់សេដ្ឋកិច្ចពិភពលោកទាំងមូលផងដែរ។
លោក Xi Jinping បានបន្តទៀតថា ប្រទេសចិននិងអាមេរិកសុទ្ធតែជាប្រទេសធំក្នុងវិស័យបញ្ញាសិប្បនិម្មិត។ទោះបីជាមានការប្រកួតប្រជែងរវាងប្រទេសទាំងពីរក៏ដោយ ក៏នៅតែមានលទ្ធភាពកាន់តែទូលំទូលាយសម្រាប់ការសហការគ្នាផងដែរ។ភាគីទាំងពីរអាចបន្តធ្វើកិច្ចសន្ទនាអំពីបញ្ញាសិប្បនិម្មិត ដើម្បីផ្លាស់ប្តូរមតិយោបល់លើហានិភ័យ និងអត្ថប្រយោជន៍របស់វា ព្រមទាំងធ្វើការរួមគ្នាដើម្បីទប់ស្កាត់ការប្រើប្រាស់ខុស ឬការប្រើប្រាស់ក្នុងផ្លូវអាក្រក់ ។
ជាការឆ្លើយតប លោក Donald Trump បានលើកឡើងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Xi Jinping មកកាន់អាមេរិកគឺជាដំណើរទស្សនកិច្ចដ៏មហិមា។ អាមេរិកនិងប្រទេសចិនសុទ្ធតែជាប្រទេសធំ ហើយខ្ញុំ និងលោក Xi Jinping គឺជាមិត្តភក្តិដ៏ល្អ ដែលបន្តរក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធ និងស៊ីជម្រៅ។ ក្រោមការដឹកនាំរបស់យើង ទំនាក់ទំនងរវាងអាមេរិកនិងប្រទេសចិនមុខជានឹងល្អជាក់ជាមិនខាន។ ការពិគ្រោះពិភាក្សាជុំថ្មីរវាងក្រុមការងារផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរទទួលបានលទ្ធផល ថ្មី ហើយភាគីទាំងពីរគួរតែបន្តកិច្ចសន្ទនា និងសម្រេចបានកិច្ចព្រមព្រៀងកាន់តែប្រសើរឡើងថែមទៀត។ បញ្ញាសិប្បនិម្មិតគឺជា បញ្ហាដែលពាក់ព័ន្ធនឹងអនាគតរបស់មនុស្សជាតិ ដូច្នេះ អាមេរិកនិងប្រទេសចិនគួរតែបន្តរក្សាកិច្ចសន្ទនា និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនេះ៕ អត្ថបទដោយ៖ WIN WIN News Media