លោក Xi Jinping ប្រធានរដ្ឋចិននិងថ្នាក់ដឹកនាំបក្ស និងរដ្ឋជាច្រើនរូបទៀតបានអញ្ជើញដាក់កម្រងផ្កាគោរពវិមានរំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិតរបស់ចិន
ជាកិច្ចចាប់ផ្តើមពិធីនេះ តំណាងគ្រប់រូបបានឈរស្មិងស្មាធិ៍ដើម្បីគោរពវិញ្ញាណក្ខន្ធវីរជនដែលបានពលីជីវិតយ៉ាងអង់អាចក្លាហានដើម្បីបុព្វហេតុរំដោះជាតិមាតុភូមិ និងការកសាងសាធារណរដ្ឋ។
បន្ទាប់ពីដាក់កម្រងផ្កា លោក Xi Jinping ប្រធានរដ្ឋចិននិងថ្នាក់ដឹកនាំបក្ស និងរដ្ឋជាច្រើនរូបទៀតបានដើរជុំវិញវិមានរំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិតរបស់ចិនដើម្បីសម្តែងការគោរព៕ អត្ថបទដោយ៖ WIN WIN News Media