ការស្ទង់មតិរបស់បណ្តាញCGTN ៖ សង្កេតមើលពីយុគសម័យមាសនៃសេដ្ឋកិច្ចវិស្សមកាលចិន តាមរយៈ “សប្តាហ៍វិស្សមកាលមាស”
ការស្ទង់មតិលើកនេះបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៩១,៨ភាគរយយល់ឃើញថា ការដែលប្រទេសចិនបានកែសម្រួលវិធានការផ្តល់ទិដ្ឋាការនិងផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរចេញចូលដែនជាបន្តបន្ទាប់ បានលើកកម្ពស់ប្រកបដោយប្រសិទ្ធភាពនូវគោលបំណងរបស់អ្នកទេសចរបរទេសដែលចង់ធ្វើដំណើរទេសចរណ៍នៅប្រទេសចិន ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៩,៥ភាគរយយល់ឃើញថា ប្រទេសចិនបាននិងកំពុងចែករំលែកភាគលាភអភិវឌ្ឍន៍ជាមួយពិភពលោកដោយប្រកាន់ខ្ជាប់អកប្បកិរិយាបើកទូលាយ ។អ្នកផ្តល់បទសម្ភាសន៍ចំនួន៩២,២ភាគរយយល់ឃើញថា សេវាកម្មដែលមានភាពងាយស្រួល ដូចជា ការទូទាត់លុយតាមប្រព័ន្ធឌីជីថល រថភ្លើងល្បឿនលឿន និងការចែករំលែកឧបករណ៍ធ្វើដំណើរជាដើម បាននិងកំពុងក្លាយទៅជាចំណែកដ៏សំខាន់ក្នុងការដកបទពិសោធធ្វើដំណើរទេសចរណ៍នៅប្រទេសចិន ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩១,២ភាគរយយល់ឃើញថា ប្រទេសចិនបានផ្តល់លំហការប្រើប្រាស់ដល់បច្ចេកវិទ្យាថ្មីនិង
ផលិតផលថ្មីរបស់ពិភពលោកទាំងមូល តាមរយៈទិដ្ឋភាពប្រើប្រាស់ដ៏សម្បូបែប និងក្រុមមនុស្សប្រើប្រាស់ដ៏ច្រើនកុះករ ដែលបានជំរុញឱ្យឧស្សាហកម្មសកលពង្រីកឧត្តមភាព និងលើកកម្ពស់គុណភាព ៕ អត្ថបទដោយ៖ WIN WIN News Media