ខណៈពេលចុះត្រួតពិនិត្យការងារនៅទីក្រុង Ulanqab ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង លោក Xi Jinping ប្រធានរដ្ឋចិនសង្កត់ធ្ងន់ថា ត្រូវរៀបចំផែនការនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងការការពារកម្រិតខ្ពស់ ព្រមទាំងប្រកាន់យ៉ាងខ្ជាប់ខ្ជួនដើរតាមមាគ៌ានៃការអភិវឌ្ឍបៃតង ដែលផ្តល់អាទិភាពចម្បងដល់បរិស្ថានអូឡូស៊ីដោយមិនងាករេ
លោក Xi Jinping បានអញ្ជើញចុះត្រួតពិនិត្យការងារនៅតំបន់អភិរក្សធម្មជាតិ Huangqihai ។ លោកបានស្តាប់របាយការណ៍ការងារស្តីពីការបង្កើនការការពារបរិស្ថានអេកូឡូស៊ីរបស់ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង ព្រមទាំងបានធ្វើការត្រួតពិនិត្យនៅនឹងកន្លែង។ លោកបានគូសបញ្ជាក់ថា ត្រូវគោរពធម្មជាតិ សម្របខ្លួននឹងធម្មជាតិ និងការពារធម្មជាតិ និងការពារជីវៈចម្រុះ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុង Ulanqab បានទាញយកផលប្រយោជន៍ពីឧត្តមភាពរបស់ខ្លួននៅក្នុងវិស័យអគ្គិសនីបៃតង អាកាសធាតុ និងទីតាំងភូមិសាស្ត្រ ដោយសម្រេចបាននូវសមិទ្ធផលវិជ្ជមានក្នុងការអភិវឌ្ឍឧស្សាហកម្មកុំព្យូធីងបៃតង។ ក្នុងអំឡុង
ពេលចុះត្រួតពិនិត្យការងារនៅតំបន់អភិវឌ្ឍន៍បច្ចេកវិទ្យាខ្ពស់ Chahar លោក Xi Jinping បានលើកឡើងថា ត្រូវពង្រីកខ្សែសង្វាក់ឧស្សាហកម្មយ៉ាងសកម្ម ជំរុញការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនៃសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចពិត ដើម្បីប្រែក្លាយឧត្តមភាពថាមពលកុំព្យូធីងទៅជាឧត្តមភាពនៃអភិវឌ្ឍន៍ជាបន្តបន្ទាប់៕
អត្ថបទដោយ៖ WIN WIN News Media