ពិតជាលឿនពេកហើយ! តារាសម្តែងស្រីដ៏ល្បីរបស់តៃវ៉ាន់ សាន់ឆាយ បានទទួលមរណភាពហើយ

 កម្សាន្ត
 ០៣ កុម្ភៈ ២០២៥
 146
ពិតជាសោកស្តាយខ្លាំង! តារាសម្តែងស្រីដ៏ល្បីរបស់តៃវ៉ាន់ ដែលបងប្អូនស្គាល់មកហើយគឺអ្នកនាង Barbie Hsu ដែលមហាជនស្គាល់ថាជាតួអង្គ សាន់ឆាយ បានទទួលមរណភាពក្នុងវ័យ៤៨ឆ្នាំ កាលពីថ្ងៃី២​ ខែកុម្ភៈ​ម្សិលមិញ​នេះ​ បន្ទាប់ពីទទួលបានដំណឹងដ៏សោក​សង្វេគ​នេះ ហ្វេនៗជាច្រើនបានផ្ញើរសាររំលែកទុក្ខដល់ក្រុមគ្រួសារសព និងសោកស្តាយខ្លាំងណាស់ដែលបាត់បងសិល្បៈការិនីដ៏ល្បីមួយរូបរបស់តៃវ៉ាន់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចែករំលែកដោយគ្រួសាររបស់តារាសម្តែងស្រីរូបនេះ បានបញ្ជាក់ថា តារាសម្តែងតៃវ៉ាន់ Barbie Hsu បានទទួលមរណភាព បន្ទាប់ពីឆ្លងជំងឺផ្តាសាយ និងរលាកសួតធ្ងន់ធ្ងរ ដោយលោកគ្រូពេទ្រ បានព្យាបាលគាត់អស់ពីលទ្ធភាពផងដែរ៕  

អត្ថបទដោយ៖ WIN WIN News Media