ភ្ញាក់​ផ្អើល​មែនទែនសម្រាប់​ភ្ញៀវទេសចរណ៍​​ បានទស្សនា​រូបថតផ្កាចារ ដែលជាសាធារណជនភាគច្រើនធ្លាប់តែលឺឈ្មោះ ប៉ុន្តែពុំដែលស្គាល់

 កម្សាន្ត
 2 ថ្ងៃមុន
 152
ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥​ ក្នុងថ្ងៃទិវានៃក្តីស្រលាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សូមជូន​កម្រងរូបភាព ផ្កាចារ ដែលសាធារណជនភាគច្រើនធ្លាប់តែលឺឈ្មោះ តាមរយៈបទចំរៀងប្រពៃណី និងសម័យ ប៉ុន្តែពុំដែលស្គាល់រូបរាងពិតប្រាកដរបស់ផ្កានេះទេ។ ដើមចារ ដែលមានកម្ពស់ពី ៨ម ទៅ១០ម ពុំសូវឃើញមានដុះនៅទីក្រុងនោះទេ ប៉ុន្តែនៅតាមទីជនបទ យើងសង្កេតឃើញមានដុះដោយកន្លែងនៅតាមវាលស្រែ និងនៅតាមព្រៃ។ នៅរដូវប្រាំង ដើមចារ ចាប់ផ្តើមចេញផ្កា និងរីកស្គុះស្គាយ ហើយមានពណ៌ស្លាទុំ ឬក្រហម គួរជាទីគយគន់។ រូបថត៖ ឃុត សៅ ប្រភព៖​ AKP

អត្ថបទដោយ៖ WIN WIN News Media