កម្ពុជា-កូរ៉េ ចុះ MOU ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍវិស័យធានារ៉ាប់រងប្រទេសទាំងពីរ
លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក So-Young kim អនុប្រធាននៃគណៈកម្មការសេវាហិរញ្ញវត្ថុ នៃសាធារណរដ្ឋកូរ៉េ ក៏មានវត្តមានក្នុងពិធីខាងលើនេះផងដែរ។
គោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់គ្នានេះក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈ ការចែករំលែកបទពិសោធន៍ ព្រមទាំងជំនាញបច្ចេកទេសដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍវិស័យធានារ៉ាប់រងទាំងក្នុងប្រទេសកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខណ្ឌ ការបំពេញទស្សនកិច្ចសិក្សារវាងប្រទេសទាំងពីរ និងការរៀបចំកម្មវិធីផ្សេងៗ រួមមាន សិក្ខាសាលា វេទិកា និងកម្មវិធីបណ្តុះបណ្តាលក្នុងវិស័យ។
ក្រៅពីនេះ អនុស្សរណៈនៃការយោគយល់គ្នានេះ ក្នុងគោលបំណង ចែករំលែកព័ត៌មានពាក់ព័ន្ធនឹងវិស័យធានារ៉ាប់រង ជាពិសេសលើការគ្រប់គ្រងស្ថិតិធានារ៉ាប់រង និង ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាធានារ៉ាប់រង និងការបំពេញកិច្ចការផ្សេងទៀតតាមការព្រមព្រៀងរបស់ភាគីទាំងសងខាង៕
អត្ថបទដោយ៖ WIN WIN News Media