បទវិភាគ៖ ការដែលអាមេរិកលុបចោលទាំងស្រុងនូវការដាក់“ពន្ធគយបដិការ” ទើបជាជម្រើសត្រឹមត្រូវតែមួយគត់សម្រាប់ដោះស្រាយជម្លោះពាណិជ្ជកម្ម
តាមពិតទៅ ការកែតម្រូវកំហុសរបស់រដ្ឋាភិបាលអាមេរិកគឺប្រកបដោយភាពចាំបាច់ ។ ក្នុងនាមជាប្រទេសធំទីពីរខាងការនាំចេញនាំចូលIntermediate products ផលិតកម្មរបស់អាមេរិកលើវិស័យកម្រិតមធ្យមនិងបច្ចេកវិទ្យាខ្ពស់ ភាគីច្រើនស្ថិតនៅអង្គភាពសេដ្ឋកិច្ចងើបឡើងថ្មី ដែលមានសមត្ថភាពផលិតនិងសមត្ថភាពរួមបញ្ចូលខាងឧស្សាហកម្មយ៉ាងខ្លាំងដូចជាប្រទេសចិនជាដើម ។ស្ថាប័នអន្តរជាតិខ្លះបានលើកឡើងថា ការផលិតនិងដំឡើងទូរសព្ទដៃចំនួន៩០ភាគរយរបស់ក្រុមហ៊ុនApple គឺស្ថិតនៅប្រទេសចិន ការដែលអាមេរិកដំឡើងពន្ធគយទៅលើប្រទេសចិន វានឹងធ្វើឱ្យទូរស័ព្ទដៃiPhone ឡើងថ្លៃពី៣០ភាគរយដល់៤០ភាគរយ ។ លោក Daniel Ives អ្នកវិភាគផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនមូលបត្រWedbushបានសម្គាល់ឃើញថា បើសិនជារដ្ឋាភិបាលអាមេរិកមិនលើកលែងការដាក់ពន្ធគយទៅលើផលិតផលពាក់ព័ន្ធ នោះឧស្សាហកម្មវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអាមេរិកនឹងត្រឡប់ថយក្រោយ១០ឆ្នាំ ហើយបដិវត្តន៍នៃបញ្ញាសិប្បនិមិ្មតក៏នឹងបង្អង់ល្បឿនយ៉ាងច្បាស់លាស់ផងដែរ ។
ការពិតជាក់ស្តែងបានបញ្ជាក់ថា ចាប់ពីអាមេរិកបានដាក់ចេញ“ពន្ធគយបដិការ”នៅថ្ងៃទី២ខែមេសាមក សណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិត្រូវបំផ្លាញ ការប្រកបអាជីវកម្មរបស់សហគ្រាសនិងជីវភាពរស់នៅរបស់ប្រជាជនរងការរំខាន ហើយអាមេរិកខ្លួនឯងក៏រងការរលបត្របាក់កាន់តែច្រើនឡើងៗដែរ ។ នៅថ្ងៃទី ១១ ខែមេសា តាមម៉ោងក្នុងតំបន់ ប្រព័ន្ធសារព័ត៌មានអាមេរិកCNNបានចេញផ្សាយអត្ថបទ ដោយព្រមានថា អាមេរិកប្រហែលនឹងបាត់បង់ឱកាសការងារដោយសាររងការតបតវិញពីប្រទេសផ្សេងទៀតលើវិស័យពាណិជ្ជកម្មសេវាកម្ម ។
តាមពិតទៅ មូលដ្ឋាននៃពាណិជ្ជកម្មសេវាកម្មគឺស្ថិតនៅលើទំនុកចិត្ត ។ ប៉ុន្តែបច្ចុប្បន្ននេះ អាមេរិកបានបោកប្រាស់និងគំរាមកំហែងពិភពលោកទាំងមូលតាមរយៈការដំឡើងពន្ធគយ តើអ្នកណាទុកចិត្តសហការជាមួយអាមេរីកលើវិស័យសេវាកម្មខាងហិរញ្ញវត្ថុ សេវាកម្មខាងការអប់រំ សេវាកម្មខាងទិន្នន័យនិងសេវាកម្មខាងការគណនា ? តើអ្នកណាមិនព្រួយបារម្ភថា ការបើប្រាស់ប៉ាតង់របស់អាមេរិកនឹងត្រូវបង់ថ្លៃខ្ពស់កប់ពពកនៅពេលអនាគត ? “អាមេរិកលែងជាដៃគូពាណិជ្ជកម្មដែលអាចជឿទុកចិត្តបានឡើយ។” ពាក្យសម្តីវាយដំឡែងរបស់លោកMark Carney នាយករដ្ឋមន្ត្រីកាណាដា គួរយកទៅដាស់តឿនភាគីអាមេរិក ។
សូមបញ្ជាក់ថា អាមេរិកត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការធ្វើសង្គ្រាមពាណិជ្ជកម្ម ។ ការលើកលែងការដាក់“ពន្ធគយបដិការ”ចំពោះផលិតផលមួយចំនួនលើកនេះ អាចត្រូវចាត់ទុកថា ជាវិធានការស្រោចស្រង់របស់អាមេរិក ។ ប៉ុន្តែអាមេរិកត្រូវធ្វើកាន់តែច្រើន និងត្រូវបោះជំហានកាន់តែធំ ក្នុងន័យលុបចោលទាំងស្រុងនូវការដាក់“ពន្ធគយបដិការ” ហើយគោរពគ្នាទៅវិញទៅមកនិងធ្វើកិច្ចសន្ទនាដោយសមភាពជាមួយដៃគូពាណិជ្ជកម្ម ។ នេះទើបជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់សម្រាប់ដោះស្រាយជម្លោះពាណិជ្ជកម្ម ៕ អត្ថបទដោយ៖ WIN WIN News Media