គំនិតផ្តួចផ្តើមសន្តិសុខសកល ៖ ផ្តល់ទំនិញសាធារណៈដែលសកលលោកដ៏ច្របូកច្របល់ត្រូវការខ្លាំងបំផុត— «ក្តីសង្ឃឹម»
កាលពីឆ្នាំ ២០២២ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលមានទស្សនៈគំនិតស្នូលចំនួន ៤ គឺ៖
១ ប្រកាន់ខ្ជាប់ទស្សនៈសន្តិសុខចម្រុះ ,
២ ប្រកាន់ខ្ជាប់គោលការណ៍សន្តិសុខរួម ,
៣ ផ្តួចផ្តើមឱ្យធ្វើកិច្ចសហប្រតិបត្តិការ,
៤ ផ្ដួចផ្ដើមទស្សនៈសន្តិសុខជានិរន្តរភាព។
ប្រទេសចិនមិនគ្រាន់តែជាអ្នកលើកឡើងគំនិតផ្តួចផ្តើមសន្តិសុខសកលប៉ុណ្ណោះទេ ហើយថែមទាំងជាអ្នកអនុវត្តជាក់ស្តែងទៀតផង។
កាលពីឆ្នាំ ២០២៣ ក្រោមការសម្របសម្រួលរបស់ចិន អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់បានស្តារទំនាក់ទំនងការទូតឡើងវិញ ដែលបង្ហាញឱ្យឃើញថា ការចរចាអាចសម្រេចបាននូវសន្តិសុខរយៈពេលយូរជាងការធ្វើបដិបក្ខនឹងគ្នា។
ឧទាហរណ៍មួយទៀត តាមរយៈការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ប្រទេសចិនបានជួយប្រទេសតាមខ្សែក្រវាត់និងផ្លូវកសាងកំពង់ផែ ជួសជុលផ្លូវដែក ជាដើម ដែលបានជំរុញស្ថិរភាពក្នុងតំបន់ដោយការតភ្ជាប់ប្រាស្រ័យទាក់ទងគ្នា និងអភិវឌ្ឍបៃតង ដែលជាការអនុវត្តជាក់ស្ដែងនៃទស្សនសន្តិសុខរួម។
គំនិតផ្តួចផ្តើមសន្តិសុខសកលប្រៀបបីដូចជាស្ពានមួយ ដែលម្ខាងតភ្ជាប់តម្រិះប្រាជ្ញាអរិយធម៌ចិន ម្ខាងទៀតផ្សារភ្ជាប់ទស្សនវិស័យនាពេលអនាគត របស់«សហគមន៍រួមវាសនាមនុស្សជាតិ» ។ ចំពោះមនុស្សម្នាក់ៗ វាអាចធានាជាក់លាក់ថាមនុស្សជំនាន់ក្រោយមិនបាច់រស់ក្រោមស្រមោលខ្មៅនៃសង្គ្រាមឬគ្រោះធម្មជាតិទេ។ ចំពោះប្រទេស វាផ្តល់វេទិកាចូលរួមធ្វើអភិបាលកិច្ចដោយស្មើភាព ប្រទេសខ្សោយមិនបាច់ «ជ្រើសរើសឈរនៅខាងណាមួយនោះទេ» ។ ចំពោះអរិយធម៌មនុស្សជាតិ វាជួយចៀសវាសកុំឱ្យវិលត្រឡប់ទៅប្រវត្តិសាស្ត្រចាស់នៃសង្គ្រាមពិភពលោកទាំងពីរលើក ពោលគឺស្វែងរកមាគ៌ាថ្មីមួយដែលរួមរស់ជាមួយគ្នាប្រកបដោយសន្តិសហវិជ្ជមាន។
សន្តិសុខមិនមែនឱបដៃឈរមើលទេ វាគឺជាការពួតដៃគ្នាដើរឆ្ពោះទៅមុខ មិនមែនគ្រប់គ្រងដោយអ្នកឈ្នះ គឺគ្រប់ភាគីរួមរស់ជាមួយគ្នាដោយសុខដុមរមនា។ ដូចដែលបទវិភាគអន្តរជាតិបានលើកឡើង៖ «គំនិតផ្តួចផ្តើមនេះបានផ្តល់ទំនិញសាធារណៈដែលពិភពលោកដ៏ច្របូកច្របល់កំពុងត្រូវការខ្លាំងបំផុត--- ក្តីសង្ឃឹម»៕
អត្ថបទដោយ៖ WIN WIN News Media