គ្រូឆ្នេីមប្រដាល់គុនខ្មែរ លោក ពេជ្រ សុផាន់ ប្រកាសឈប់ប្រេីផលិតផលថៃ ពិសេសប្រេងសាំង PTT
លោកគ្រូឆ្នេីមប្រដាល់គុនខ្មែរ លោក ពេជ្រ សុផាន់បាននិយាយថា ប្រសិនបើយើងនៅតែបន្តប្រើផលិតផលថៃ ប្រៀបបាននឹងយើងកំពុងគាំទ្រនយោបាយ និងយោធាថៃ ដែលជាចោរឈ្លានពានប្រទេសរបស់យើង។
PTT មិនមែនក្រុមហ៊ុនអាជីវកម្មធម្មតាៗដូចការគិតទេ វាអាចនិយាយបានថា ជា «ក្រុមហ៊ុនរដ្ឋសៀម» ដែលមានទុន ៥១% ជារបស់រដ្ឋសៀម។ មួយឆ្នាំៗ PTT បូមបានចំណូល ប្រមាណ ៣ពាន់ លានដុល្លារ ដូច្នេះវាជាប្រភពចំណូលធំ១ គាំទ្រផ្ទាល់ដល់ នយោបាយ និងការពង្រីកសមត្ថភាពយោធាថៃ ដោយផ្ទាល់តែម្ដង ក្នុងចំណោមក្រុមហ៊ុនធំៗជាច្រើនទៀត រួមទាំងគ្រឿងសំណង់ SCGផងដែរ។
ន័យនេះ ចង់មានន័យ ថាអ្នកដែលមិនអើពើ ឈប់ប្រើសាំង PTt នេះគ្មានអី ខុសពី បន្តបិទភ្នែក ចិញ្ចឹមសត្រូវ ឲ្យកាន់តែធាត់ មកទាត់ ជាន់ឈ្លីលើក្បាល ខ្លួនទេ។
អាស៊ីអាគ្នេយ៍ គ្មានប្រទេណា ដែលយីហោ១នេះ បាចសាចជោគជ័យ ដូចកម្ពុជាឡើយ គឺកម្ពុជា ជាគ្រឹះសរសស្ដមដ៏ធំ១នៃ ភាពរុងរឿងរបស់គេ។ បើ PTT ដួល ទម្លាក់យីហោចេញពីកម្ពុជា រដ្ឋថៃមិនត្រឹម ហិតរួមតូច នូវបំពង់ដ៏ធំ១ សម្រាប់គាំទ្រការបង្ហូរលុយចូលឃ្លាំងខ្លួនឡើយ តែក្រុមហ៊ុននេះ ក៏ទំនងដាំក្បាលចុះ លើផ្សារហ៊ុនអន្តរជាតិដែរ។
ជាពលរដ្ឋខ្មែរ១រូប Pich Sophan តាំងចិត្តដាច់ខាត មិនប្រើ PTT និងសំណូមពរ ក្រុមហ៊ុនធំៗផ្សេង សូមកែលម្អររឿងទីធ្លារ និង បន្ទប់ទឹក ខណៈបច្ចុប្បន្នសូមបន្ត នៅ PTT។
អត្ថបទដោយ៖ WIN WIN News Media