កើតចេញពីគ្រួសារកសិករ កីឡាករវាយកូនហ្គោលដ៏ល្បី Michael Campbell ថា “កីឡាវាយកូនហ្គោលគឺសម្រាប់ទាំងអស់គ្នា!” ហើយត្រូវមានសុបិនខ្ពស់ដើម្បីអនាគតពេលទស្សនកិច្ចទៅដល់បឋមសិក្សា បាក់រនាស់ ខេត្តតាកែវ

 កីឡា
 ២៦ វិច្ឆិកា ២០២៥
 29
កីឡាករវាយកូនហ្គោលលំដាប់អន្តរជាតិលោក Michael Campbell ដឹកនាំដោយអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានធ្វើដំណើរទស្សនកិច្ចទៅដល់សាលាបឋមសិក្សា បាក់រនាស់ ខេត្តតាកែវ ដើម្បីផ្តល់ក្តីស្រឡាញ់និងជួបជុំជាមួយសិស្សានុសិស្ស ក្នុងនោះក៏បានបង្ហាញពីរបៀបនៃការវាយកូនហ្គោលខ្លះៗ ដល់ក្មួយៗដើម្បីស្វែងយល់អំពីកីឡាករវាយកូនហ្គោលផងដែរ។ ក្នុងឱកាសនោះ កីឡាករវាយកូនហ្គោល Michael Campbell បាននិយាយថា “កីឡាវាយកូនហ្គោលគឺសម្រាប់ទាំងអស់គ្នា!” ហើយលោកបានជំនះឧបស្គជាច្រើនពីគ្រួសារដែលមានកំណើតពីកសិករមានជីវភាពមិនសូវធូរធារក្នុងតំបន់ជនបទប្រទេសញ៉ូហ្សែនលែន មុននឹងវិវត្តខ្លួនក្លាយជាកីឡាករវាយកូនហ្គោលដ៏ល្បីឈ្នះពានរង្វាន់ជាច្រើនជុំវិញពិភពលោក ។ លោកបានឆ្លៀតឱកាសចុះទៅចែករំលែកបទពិសោធន៍ និងបំផុសគំនិតដល់ប្អូនៗកុមារកម្ពុជាឲ្យមានក្តីសុបិនខ្ពស់ ខិតខំប្រឹងប្រែងដើម្បីឈោងចាប់ក្តីស្រមៃរបស់ខ្លួន មិនថាមកពីស្ថានភាពគ្រួសារប្រភេទណាក៏ដោយ។  ទន្ទឹមនឹងនោះ គាត់ក៏បានបង្ហាត់បង្ហាញក្មេងៗអំពីតិចនិចខ្លះៗពីការវាយកូនហ្គោល ដែលបង្កើតបរិយាកាសសប្បាយរីករាយជាមួយនឹងបទពិសោធន៍ថ្មីលើកីឡាវាយកូនហ្គោលផងដែរ! កីឡាកររស់ក្នុងសន្តិភាព៕

អត្ថបទដោយ៖ WIN WIN News Media