តុលាការធម្មនុញ្ញថៃ នឹងពិចារណាលើញត្តិស្នើដកតំណែងលោកស្រី Paetongtarn
សមាជិកព្រឹទ្ធសភាថៃ៣៦រូប បានដាក់ញត្តិទៅកាន់តុលាការរដ្ឋធម្មនុញ្ញកាលពីថ្ងៃទី១៩ ខែមិថុនា ដោយស្នើឱ្យបើកការស៊ើបអង្កេតលើការបែកធ្លាយកិច្ចសន្ទនាដែលពួកគេចោទថាលោកស្រី Paetongtarn បានប្រព្រឹត្តទង្វើបំពានរដ្ឋធម្មនុញ្ញ ខ្វះសុចរិតភាព និងបំពានធ្ងន់ធ្ងរក្រមសីលធម៌ស្ដង់ដារ។ ក្រុមសមាជិកព្រឹទ្ធសភាទាំងនេះក៏បានស្នើឱ្យតុលាការព្យួរលោកស្រីពីតំណែងជា នាយករដ្ឋមន្ត្រីផងដែរ។
គួរបញ្ជាក់ថា បើតាមក្រុមសមាជិកព្រឹទ្ធសភាថៃខាងលើ លោកស្រី Paetongtarn បានធ្វើសកម្មភាពបំផ្លាញសេចក្ដីថ្លៃថ្នូរក្នុងនាមជានាយករដ្ឋមន្ត្រី ព្រមទាំងរំលោភអំណាចដើម្បីតែផលប្រយោជន៍ ផ្ទាល់ខ្លួន៕
អត្ថបទដោយ៖ WIN WIN News Media