អបអរសាទរ ក្លិប Chelsea ក្លាយជាជើងឯកពិភពលោក Club World Cup ជាលើកទី២ ក្នុងប្រវត្តិសាស្ត្រ ក្រោយយកឈ្នះ PSG លទ្ធផល ៣-០

 កីឡា
 4 ថ្ងៃមុន
 75
  ក្រុមកីឡាករតោខៀវ Chelsea លើកពានរង្វាន់អបអរជ័យជម្នះជាមួយនឹងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលបានចូលទស្សនាការប្រកួតដោយផ្ទាល់ និងប្រគល់ពានរង្វាន់ផ្ទាល់ដល់ក្រុមជើងឯក។ Chelsea នឹងជាក្រុមជាប់ឈ្មោះជើងឯកពិភពលោក Club World Cup រយៈពេល ៤ឆ្នាំ រហូតឆ្នាំ ២០២៩ ហើយក៏ជាក្រុមដែលកក់កៅអីរួចស្រេច នៅការប្រកួត ៤ឆ្នាំខាងមុខទៀត ក្នុងនាមជាក្រុមការពារជើងឯក។ មិនត្រឹមតែប៉ុណ្ណោះ Chelsea ក៏នឹងត្រូវត្រឡប់ទៅទឹកដីអង់គ្លេសវិញជាមួយនឹងប្រាក់រង្វាន់សរុបជិត ១៥០លានដុល្លារវិញ ដែលខ្លួនរកបានពីការប្រកួត ទាំងមានឈ្មោះចូលរួម និងប្រកួតធ្វើបានល្អតាមវគ្គនីមួយៗ។

អត្ថបទដោយ៖ WIN WIN News Media