ឡាវត្រៀមជើងព្រួលឆ្លើយតប បន្ទាប់ពីថៃបាញ់ជាង ១០គ្រាប់ចូលអធិបតេយ្យជាតិរបស់ខ្លួន!

 អន្តរជាតិ
 ២៦ កក្កដា ២០២៥
 74
បន្ទាប់ពីប្រជាជនឡាវ បានបង្ហោះផ្សាយព្រោងព្រាត អំពីទីតាំងរងគ្រោះដោយការបាញ់ផ្លោងពីសំណាក់កងទ័ពថៃ នៅតំបន់ព្រំដែនជាប់កម្ពុជា នាថ្ងៃនេះ រដ្ឋាភិបាលនិងកងទ័ពថៃ បានប្រកាសទទួលស្គាល់ ថាគ្រាប់ប្លោងរបស់ខ្លួន ពិតជាបានបាញ់ចូលទឹកដីឡាវប្រាកដមែន។ យ៉ាងណាក៏ដោយ ថៃមិនបានប្រកាសពីចេតនាពិតប្រាកដរបស់ខ្លួន ឬជាការពង្វេងទិស ឬក៏ជាការពង្រីកសង្គ្រាមចូលទៅទឹកដីឡាវ ដែលមានព្រំដែនមិនទាន់ដាច់ស្រេចជាមួយខ្លួននោះទេ ខណៈមកដល់ម៉ោងនេះ ថៃនៅពើងទ្រូង ដោយមិនបានបញ្ចេញសារសុំទោសណាមួយទៅកាន់ភាគីឡាវឡើយ។ យោងតាមប្រភពព័ត៌មានក្នុងស្រុករបស់ឡាវ ប្រឈមមុខស្ថានភាពបែបនេះ កម្លាំងកងទ័ពឡាវ ដែលបាននិងកំពុងឈរជើងនៅទីនោះជាប្រចាំ និងដែលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ សកម្មភាពថៃបាញ់ឈ្លានពានកម្ពុជានោះ ក៏បានបង្កើនការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ឆ្លើយតបគ្រប់ពេលវេលា ប្រសិនបើមានបទបញ្ជាពីរដ្ឋាភិបាលរបស់ខ្លួន៕

អត្ថបទដោយ៖ WIN WIN News Media