ឯកឧត្ដម កែវ រតនៈ និង អភិបាលខេត្តពោធិ៍សាត់ អញ្ជើញ ចូលរួម បេីកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តដឹកទំនិញដើរដោយថាមពលអគ្គិសនី
ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល និង ឯកឧត្ដម ខូយ រីដា អភិបាល នៃ គណ:អភិបាល ខេត្តពោធិ៍សាត់ និងវត្តមានឯកឧត្តមប្រធាន ក្រុមប្រឹក្សា ខេត្តអភិបាល ស្រុកក្រគរ មន្ត្រី អាជ្ញាធរ ខេត្ត អញ្ជេីញចូលរួម ពិធី បេីកការដ្ឋាន សាងសង់រោងចក្រដំឡើងរថយន្តដឹកទំនិញដើរដោយថាមពលអគ្គិសនី នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ។


ឯកឧត្ដម កែវ រតនៈ បានមាន ប្រសាសន៍ ថា ការសាងសង់រោងចក្រដំឡើងរថយន្តដឹកទំនិញដើរដោយថាមពលអគ្គិសនី នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នេះជាការរីកចម្រើនថ្មីមួយទៀតក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដេីម្បី អភិវឌ្ឍន៍ ក្នុងតំបន់ខេត្តពោធិ៍សាត់ ។





ឯកឧត្ដម កែវ រតនៈ បានបន្ថែមថា កម្ពុជា មិនបណ្តោយឱ្យក្រុមជ្រុលនិយមមួយ ក្តាប់តូចមកបំផ្លាញប្រទេសនេះបាននោះឡេីយ ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទេីបកម្ពុជាអាចរួចផុតពីរបបខ្មៅងងឹតដែលដឹកនាំដោយខ្មែរក្រហម រហូតមានភាពរីកចម្រើន មានភ្លេីង ប្រេីប្រាស់គ្រប់គ្រាន់អភិវឌ្ឍន៍ស្ទេីរ គ្រប់តំបន់ក្នុងខេត្តពោធិ៍សាត់ ដូច្នេះយេីងត្រូវការពារ សុខសន្តិភាពមួយក្តាប់តូចនេះ មិនឱ្យជនជ្រុលនិយមមកធ្វេីអ្វី លេីដែនដីសុខសន្តិភាពនេះបាននោះឡេីយ៕






អត្ថបទដោយ៖ WIN WIN News Media