លោកជំទាវ តិមា វិច្ឆិកាល អញ្ជើញចូលជួបសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ
✨ កម្មវិធីដ៏មានអត្ថន័យនាថ្ងៃនេះ រួមមាន៖
○ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា, គោរពទង់គណបក្សប្រជាជនកម្ពុជា និងគោរពវិញ្ញាណក្ខន្ធ ជូនចំពោះដួងវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតដើម្បីជាតិ មាតុភូមិ និងប្រជាជន។
○ លោក នៅ ប៊ុន ប្រធានគណៈកម្មាធិការគណបក្សសង្កាត់អូរឫស្សីទី១ ឡើងមានមតិស្វាគមន៍យ៉ាងកក់ក្តៅនិងស្និទ្ធស្នាល។
○ សមាជិក - សមាជិកា តំណាងសមាជិកគណបក្សថ្មីទាំង ២១៦រូប ឡើងអានពាក្យស្នើសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាដោយស្ម័គ្រចិត្តនិងមោទនភាព។
○ លោក ឌិន សាវន អនុប្រធានគណៈកម្មាធិការគណបក្សសង្កាត់អូរឫស្សីទី១ ឡើងអានសេចក្តីសម្រេចទទួលស្គាល់សមាជិកគណបក្សថ្មីគណបក្សប្រជាជនកម្ពុជាទាំង ២១៦រូប។
○ សមាជិក - សមាជិកា តំណាងសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ឡើងទទួលសេចក្តីសម្រេចពីលោកជំទាវគណៈអធិបតី ។
○ សមាជិក - សមាជិកា តំណាងសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ឡើងធ្វើចំណាប់អារម្មណ៍បង្ហាញពីស្មារតីមុតមាំ និងក្តីសង្ឃឹមទុកចិត្តក្នុងការចូលរួមរស់រានក្រោមម្លប់សន្តិភាពរបស់គណបក្សប្រជាជនកម្ពុជា ។
○ លោកជំទាវ តិមា វិច្ឆិកាល បានអញ្ជើញមានមតិសំណេះសំណាលជាមួយអង្គពិធី ប្រកបដោយការចងចាំ និងការផ្សារភ្ជាប់ទឹកចិត្តយ៉ាងស្និទ្ធស្នាល ដោយបានរៀបរាប់ពីប្រវត្តិនៃការតស៊ូដ៏លំបាក លះបង់ និងជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជារហូតមកដល់បច្ចុប្បន្ន ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិក-សមាជិកាទាំងអស់ ដែលបានជឿជាក់ និងសម្រេចចិត្តដើរលើផ្លូវត្រូវ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
○ ជាកិច្ចបញ្ចប់នៃកម្មវិធី គណៈអធិបតី អង្គពិធី បានធ្វើសេចក្តីគោរពទង់គណបក្សប្រជាជនកម្ពុជា បិទកម្មវិធី ។
ពិធីនេះបានប្រព្រឹត្តទៅ និងបញ្ចប់ ក្រោមបរិយាកាសស្និទ្ធស្នាល ភាពកក់ក្តៅ ព្រមទាំងថតរូបអនុស្សាវរីយ៍ប្រកបដោយស្នាមញញឹម និងក្តីរំភើបរីករាយជាទីបំផុត!
#គណបក្សប្រជាជនកម្ពុជា #CPP #សង្កាត់អូរឫស្សីទី១ #ខណ្ឌ៧មករា #ភ្នំពេញ អត្ថបទដោយ៖ WIN WIN News Media