សាលា​សង្កាត់​អូរឫស្សី​ទី១​ បានបន្តយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រេីប្រាស់​ ចូលរួមពីសប្បុរសជននៅក្នុងមូលដ្ឋានយកទៅប្រគល់ជូនរដ្ឋបាលខណ្ឌ៧មករា

 សង្គម
 ០៣ សីហា ២០២៥
 53

កាលពីថ្ងៃទី១​ សីហា ឆ្នាំ២០២៥ លោកចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ និងបុគ្គលិកសង្កាត់អូរឬស្សីទី១ បានបន្តយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រេីប្រាស់ប្រចាំថ្ងៃ​ ព្រមទាំងថវិកាមួយចំនួន ដែលបានមកពីការចូលរួមពីសប្បុរសជននៅក្នុងមូលដ្ឋានយកទៅប្រគល់ជូនរដ្ឋបាលខណ្ឌ៧មករា តាមរយៈលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា  ដើម្បីយកទៅប្រគល់ជូនវីរកងទ័ពជួរមុខកម្ពុជា និងប្រជាពលរដ្ឋភៀសខ្លួន។

លោកចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ និងបុគ្គលិកសង្កាត់អូរឬស្សីទី១​ សូមគោរពថ្លែងអំណរគុណនូវទឹកចិត្តសប្បុរសធម៌របស់បងប្អូនក្នុងមូលដ្ឋានសង្កាត់ ក្នុងគ្រាលំបាកមួយនេះ។ 

អត្ថបទដោយ៖ WIN WIN News Media