លោក Pita អំពាវនាវដល់យោធិនថៃបណ្តេញមេបញ្ជាការភូមិភាគ២ ប៊ុនស៊ីន ផាត់ក្លាង ចេញពីតំណែង!
សេចក្តីថ្លែងការណ៍របស់លោក Pita បានចង្អុលបង្ហាញថា ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ក្លាង គឺជាមេបញ្ជាការដែលពូកែតែនិយាយអួតអាងប៉ុណ្ណោះ ប៉ុន្តែគ្មានសមត្ថភាពក្នុងការដឹកនាំកងទ័ពចូលទៅសមរភូមិឡើយ។ ហើយក៏មានការសង្ស័យថា លោកអាចនឹងឃុបឃិតជាមួយសត្រូវ ដោយសារតែកម្ពុជាជាប្រទេសតូច ក្រីក្រ ហើយមានអាវុធមិនទំនើបដូចថៃ ប៉ុន្តែក្នុងការប្រយុទ្ធគ្នារយៈពេល ៥ ថ្ងៃជាប់ៗគ្នា ថៃបែរជាក្លាយជាអ្នកចាញ់ទៅវិញ។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា សង្គ្រាមតែប៉ុន្មានថ្ងៃនេះបានបណ្តាលឲ្យយោធិនក្លាហានរបស់ថៃត្រូវស្លាប់ និងរបួសជិត ១ ម៉ឺននាក់។ តួលេខនេះត្រូវបានគេលើកឡើងដើម្បីបញ្ជាក់ថា ការដឹកនាំដែលគ្មានសមត្ថភាពបានបណ្តាលឲ្យមានការបាត់បង់ដ៏ធ្ងន់ធ្ងរបែបនេះ។
លោក Pita បានអំពាវនាវយ៉ាងដាច់ខាតដល់យោធិនទាំងអស់កុំទៅស្លាប់ដោយឥតប្រយោជន៍ ព្រោះតែមេបញ្ជាការដែលគ្មានសមត្ថភាពម្នាក់នេះ ហើយស្នើឲ្យពួកគេរួមគ្នាធ្វើបាតុកម្មដើម្បីបណ្តេញមេបញ្ជាការម្នាក់នេះចេញពីតំណែងផងដែរ៕ អត្ថបទដោយ៖ WIN WIN News Media