លោក Boonsin Padklang មុនចូលនិវត្តន៍ នៅតែចញ្ចឹមចិត្តចង់បានដីខ្មែរ នឹងតស៊ូតតាំងជាមួយកម្ពុជា
លោកឧត្តមសេនីយ៍ឯក Boonsin Padklang មេបញ្ជាការយោធភូមិភាគទី២ បានមានប្រសាសន៍ក្នុងដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារតូច ក្នុងទីបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២៣ ខែកញ្ញា ដោយថា ទោះបីជាលោកជិតចូលនិវត្តន៍ក្នុងរយៈពេលតែប៉ុន្មានថ្ងៃ (ថ្ងៃទី៣០ ខែកញ្ញា) ប៉ុន្តែលោកបញ្ជាក់ថា លោកនឹងបន្តជួយការងាររបស់កងទ័ព ក្នុងរតតាំងជាមួយកម្ពុជា ដេីម្បីយកទឹកដីមកវិញ ទោះមិនពាក់ឯកសណ្ឋានយោធាក៏គាត់នៅតែអាចធ្វើជាទីប្រឹក្សាសហការីបានដែរ នេះបានបង្ហាញថា ថានៅតែចញ្ចឹមចិត្តចង់បានដីខ្មែរ គ្រប់ពេលវេលា។
លោកក៏បានបញ្ជាក់ដែរថា លោកនឹងមិនធ្វើការនយោបាយទេ បើទោះជាមានមនុស្សទាក់ទងលោក និងផ្តល់តំណែងនយោបាយថ្នាក់ខ្ពស់ក៏ដោយ ដែលលោកបដិសេធដោយសារលោកជឿថាមិនមាននិរន្តរភាព។
ប្រភព៖ Khaosod
ប្រែសម្រួល៖ កញ្ញា មុន្នីចរិយា អត្ថបទដោយ៖ WIN WIN News Media