មាន់ខ្នាយតាន់ រិទ្ធី មាន់ព្រៃ និងក្រុមការងារ វី-អាកទីវ គុនខ្មែរ បានចេញដំណេីរទៅហេីយ នឹងធ្វេីឱ្យកក្រេីកសង្វៀន នៅប្រទេសម៉ាឡេស៊ី
មាន់ខ្នាយតាន់ រិទ្ធី មាន់ព្រៃ និងក្រុមការងារ វី-អាកទីវ គុនខ្មែរ បានចេញដំណេីរទៅហេីយ នឹងធ្វេីឱ្យកក្រេីកសង្វៀន នៅប្រទេសម៉ាឡេស៊ី ក្នុងជំនួបមួយដ៏អស្ចារ្យក្នុងការប្រកួតមួយនេះ ដែលត្រូវជួបកីឡា ឥន្ទ្រីត្រដាងស្លាប សាប៊ី (SAEBI) នៅខេត្ត KUANTAN PAHANG ប្រទេសម៉ាឡេស៊ី ហេីយក៏ជាការប្រកួតមួយសម្រាប់កីឡាករគុនខ្មែរ មាន់ខ្នាយតាន់ រិទ្ធី មាន់ព្រៃ សាងស្នាដៃមួយជូនអ្នកគាំទ្រគុនខ្មែរ និងធ្វេីឱ្យពិភពលោកស្គាល់គុនខ្មែរកាន់តែច្បាស់។
តេី រិទ្ធី មាន់ព្រៃ អាចផ្តួលកីឡាម៉ាឡេស៊ី សាប៊ី (SARBI) បានដែរឬទេ? ចូលរួមគាំទ្រគុនខ្មែរ ជាមួយ វី-អាកទីវ. វី-អាកទីវ នាំគុនខ្មែរឱ្យល្បីលេីឆាកអន្តរជាតិ។
ជួបគ្នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៨យប់តទៅ ទីតាំងប្រកួត ខេត្ត SUKPA សង្កាត់ KUANTAN PAHANG ប្រទេសម៉ាឡេស៊ី និងផ្សាយផ្ទាល់តាមរយ:ផេកផ្លូវការ KSF-KUB KHMER SUPER FIGHT/SOEUR VANNAK និងផេកផ្លូវការ VBL-SPORTS and VBL-KEILA។
អត្ថបទដោយ៖ WIN WIN News Media