លោកស្រី​ Paetongtarn Shinawatra ត្រូវ​បាន​ព្រះមហាក្សត្រ​ថៃ​អនុម័ត​ជា​នាយក​រដ្ឋមន្ត្រី​ថៃថ្មី​ 

 សង្គម
 ១៩ សីហា ២០២៤
 102

លោកស្រី​ Paetongtarn Shinawatra ត្រូវ​បាន​ព្រះមហាក្សត្រ​ថៃ​អនុម័ត​ជា​នាយក​រដ្ឋមន្ត្រី​ថៃថ្មី​ កាលពី​ថ្ងៃអាទិត្យ ពីរ​ថ្ងៃ​បន្ទាប់​ពី​សភា​បាន​ជ្រើសរើស​លោកស្រី ដោយ​បើកផ្លូវ​ឱ្យ​លោកស្រី​បង្កើត​គណៈរដ្ឋមន្ត្រី​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ។ 

លោកស្រី​ Paetongtarn មានអាយុ ៣៧ ឆ្នាំ​ បានក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ប្រទេសថៃត្រឹមតែប៉ុន្មានថ្ងៃ​ បន្ទាប់ពីលោក​ Srettha Thavisin ត្រូវបានបណ្តេញចេញពីតំណែងជានាយករដ្ឋមន្ត្រីដោយតុលាការធម្មនុញ្ញដែលជាប្រព័ន្ធតុលាការកណ្តាលនៃភាពចលាចលនយោបាយរយៈពេលពីរទសវត្សរ៍របស់ប្រទេសថៃ៕

អត្ថបទដោយ៖ WIN WIN News Media