ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអញ្ជេីញចូលរួមក្នុងវេទិកាពិភាក្សា ក្រោមប្រធានបទ «កម្ពុជា ទឹកដីប្រកបដោយសក្ដានុពល និងឱកាស»
តាមរយៈកិច្ចពិភាក្សាដ៏ពិសេសនេះ វាគ្មិនជាអ្នកជំនាញ បានរួមគ្នាបង្ហាញថា កម្ពុជាមានសមត្ថភាព មានធនធានគ្រប់គ្រាន់ ក្នុងការផលិត និងកែច្នៃផលិតផល ដើម្បីបំពេញតម្រូវការក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ ជាពិសេសផលិតភាព និងគុណភាពនៃផលិតផលក្នុងស្រុករបស់យើង បាននាំឱ្យកម្ពុជាអាចបើកទ្វារចំហរសម្រាប់វិនិយោគិនបរទេសទាំងឡាយ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនឡើង។
នេះជាមូលហេតុដែលប្រជាជនរបស់យើង ចាំបាច់ត្រូវស្គាល់ពីសក្ដានុពលរបស់ខ្លួន ហើយរួមគ្នាគាំទ្រ ផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ ។
អត្ថបទដោយ៖ WIN WIN News Media