សម្តេចធិបតី ហ៊ុន ម៉ាណែត អគុណដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គមជាតិកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍មុននេះបន្តិចថា រាជរដ្ឋាភិបាល សូមអរគុណដល់កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកបដោយ ការទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គមជាតិកម្ពុជា។


ក្នុងនោះផងដែរ រាជរដ្ឋាភិបាល មានកាតព្វកិច្ចក្នុងការធានាឱ្យបាននូវសុខសន្តិភាព សន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់ៗរូប ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីរក្សាបាននូវប្រក្រតីភាពនៃការប្រកបរបរប្រចាំថ្ងៃរបស់ប្រជាជន និងភាពចម្រុងចម្រើនរបស់ប្រទេសជាតិ ដោយមិនអនុញ្ញាតឱ្យជនណាមួយមកបំផ្លិចបំផ្លាញសុខសន្តិភាព និងបង្កចលាចលសង្គមដល់ប្រទេសជាតិបាននោះឡើយ៕





អត្ថបទដោយ៖ WIN WIN News Media