លោក ស្រី ចំរើន លួចចូលនៅផ្ទះគេខុសច្បាប់ ត្រូវបានគេប្តឹងពីបទ “រំលោភលើលំនៅឋាន, បទធ្វើឲ្យខូចខាតដោយចេតនា

 សង្គម
 7 ថ្ងៃមុន
 44

ភ្នំពេញ៖ លោក ស្រី ចំរើន ដែលមានរឿងអាស្រូវជាបន្តបន្ទាប់ ឥឡូវកំពុងបង្កបញ្ហាសង្គមជាថ្មីទៀតហើយ ដោយលួចចូលនៅផ្ទះរបស់គេដោយខុសច្បាប់។

យោងតាមពាក្យបណ្តឹងទៅកាន់តុលាការ និងលិខិតកោះហៅរបស់នគរបាលព្រហ្មទណ្ឌ ចុះថ្ងៃទីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ លោក ស្រី ចំរើន ត្រូវបានគេប្តឹងពីបទ “រំលោភលើលំនៅឋាន, បទធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស និង បទរំលោភកាន់កាប់អចលទ្រព្យរបស់អ្នកដទៃ” ដែលមានទីតាំងនៅផ្ទះលេខ A៦៨ ភូមិតាអិន សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ។  យោងតាមពាក្យបណ្តឹង លោកស្រី ឃី រ៉េត និងលោកស្រី ម៉េង បុប្ជារ័ត្ន បានទិញអចលវត្ថុមួយកន្លែងផ្ទះលេខ៖ A68 នៅភូមិតាអិន សង្កាត់ស្ងោរ គម្រោងទី១០ ក្នុងខណ្ឌកំបូល ពីក្រុមហ៊ុន បុរី KP ម៉ន ដានី និងបានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ៖ ១២១៤០៤០៤-០៥២៤ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។ តាមការរៀបរាប់ក្នុងបណ្តឹងរបស់ម្ចាស់ផ្ទះខាងលើបានឱ្យដឹងថា ឈ្មោះ ស្រី ចំរើន និងបក្សពួក បានលួចកាត់សោចូលទៅនៅក្នុងផ្ទះរបស់ពួកគាត់ម្តងជាពីរដង ហើយក្រោយម្តងទៀតនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។  ឈ្មោះ ស្រី ចំរើន កំពុងល្បីពីការប្រព្រឹត្តបទល្មើសផ្សេងៗពីមួយទៅមួយ។ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោក ស្រី ចំរើន ត្រូវបានតុលាការចេញដីការឱ្យចូលខ្លួនម្តងរួចទៅហើយបន្ទាប់ពីបុគ្គលរូបនេះជាប់ពាក្យបណ្តឹងពីលោក ស ប៊ុនថេង ដែលប្តឹងពីដំណើររឿង “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន” ឬ “ចេញសែកគ្មានសាច់ប្រាក់”។ ក្រោយនោះ មិនទាន់បានមួយខែផង នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោក ស្រី ចំរើន ត្រូវបានតុលាការចេញដីការបង្គាប់ “ឱ្យនាំខ្លួន” មួយទៀត បន្ទាប់ពីបុគ្គលរូបនេះគេចវេសចំនួន៣លើកក្រោយជាប់បណ្តឹងពីអ្នកដទៃផ្សេងទៀតពីបទល្មើសព្រហ្មទណ្ឌ “ចេញសែកគ្មានសាច់ប្រាក់” ដូចគ្នានេះ។  លោក ស្រី ចំរើន ក៏ល្បីថាជាប់ពាក់ព័ន្ទជាមួយលោកស្រី ម៉ន ដានី ម្ចាស់ «បុរី KP ម៉ន ដានី» ដែលកំពុងជាប់ពន្ធនាគារដោយសារបណ្តឹងរាប់សិបពីប្រជាពលរដ្ឋ។ យោងតាមនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ បានឱ្យដឹងថា ពលរដ្ឋរាប់ពាន់គ្រួសារ បានរងគ្រោះពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ម៉ន ដានី រៀលអ៊ីស្ទេត។ ក្នុងនោះមានទាំងម្ចាស់ដី ដែលបានលក់ដីឱ្យក្រុមហ៊ុន អតិថិជនរបស់ក្រុមហ៊ុនដែលបានបង់ប្រាក់ផ្តាច់ និងបង់រំលស់ផងដែរ។  សកម្មភាពរបស់ ស្រី ចំរើន អំពីការរំលោភលំនៅឋាន និងដីធ្លីរបស់អ្នកដទៃជាអំពើមួយដែលប្រជាពលរដ្ឋខ្មែរកំពុងស្អប់ ព្រោះវាជាអំពើអាក្រក់បំផុតដែលសៀមកំពុងធ្វើដូចគ្នានេះមកលើប្រទេសកម្ពុជា៕

អត្ថបទដោយ៖ WIN WIN News Media