អ្នកចាំទី Hassan Sunny បានប្រកាសលាឈប់ពីក្រុមជម្រើសជាតិសិង្ហបុរីនៅវ័យ ៤០ ឆ្នាំ

 កីឡា
 ១៩ សីហា ២០២៤
 79

កីឡាករ​ Hassan Sunny លេងឱ្យក្រុមជម្រើសជាតិ ១១៥ ប្រកួតចាប់តាំងពីឆ្នា ២០០៤ មកម្ល៉េះ។  Sunny បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិដំបូងពេលលេងទល់នឹងឥណ្ឌា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០០៤ និងចុងក្រោយ ពេលទល់នឹងថៃ ក្នុងការប្រកួតជម្រុះជំុទី ២ តំបន់អាស៊ី  World Cup ២០២៦ កាលពីខែមិថុនា ឆ្នាំ២០២៤។

រយៈពេល ២០ ឆ្នាំក្នុងក្រុមជម្រើសជាតិរបស់ Hassan Sunny រូបគេបានឈ្នះពាន AFF Cup ចំនួន ២ លើកនៅឆ្នាំ ២០០៤ និង ២០០៧។ 

អត្ថបទដោយ៖ WIN WIN News Media