លោក Trump និយាយថា លោកនឹងជួបជាមួយលោក ពូទីន នៅប្រទេសហុងគ្រី សម្រាប់កិច្ចពិភាក្សាបន្ថែមទៀតស្តីពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

 អន្តរជាតិ
 ១៧ តុលា ២០២៥
 44

លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នៅលើ Truth Social ថាលោកនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅទីក្រុង Budapest ប្រទេសហុងគ្រី សម្រាប់ជុំទីពីរនៃកិច្ចពិភាក្សាផ្ទាល់ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

ការអត្ថាធិប្បាយរបស់លោក Trump បានកើតឡើងបន្ទាប់ពីការហៅទូរស័ព្ទជាមួយលោក Putin និងមួយថ្ងៃមុនពេលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy គ្រោងនឹងធ្វើទស្សនកិច្ចនៅសេតវិមាន។

លោក Trump បាននិយាយថាគាត់និងលោក Putin "បានយល់ព្រមថានឹងមានកិច្ចប្រជុំនៃទីប្រឹក្សាជាន់ខ្ពស់របស់យើងនៅសប្តាហ៍ក្រោយ" ទោះបីជាទីតាំងមិនត្រូវបានកំណត់ក៏ដោយ។ លោកបាននិយាយថា គណៈប្រតិភូអាមេរិកនឹងដឹកនាំដោយរដ្ឋមន្ត្រីការបរទេស Marco Rubio បានបញ្ជាក់ថា​ បន្ទាប់ពីនោះ លោក​Trump និងលោក​ Putin គឺនឹងត្រូវជួបគ្នាផងដែរ។

  ប្រភព៖​ NBC News សម្រួលអត្ថបទ៖​ កញ្ញា​ ដាលីស

អត្ថបទដោយ៖ WIN WIN News Media