បណ្ឌិត ជា មុនីឫទ្ធិ ៖ វប្បធម៌Heheបង្កើនការអភិវឌ្ឍភាពសុខដុមរមនា និង សន្តិភាពជាសកល
លោកបណ្ឌិតបានឯកភាពតាមប្រសាសន៍របស់លោក Liu Wenzhi តំណាងមូលនិធិចិនPEACELANDប្រចាំកម្ពុជា និងលោក Fan Daqi អនុប្រធានវិទ្យាស្ថានចិនសម្រាប់ការស្រាវជ្រាវសហសម័យពិភពលោក ដែលលោកទាំងពីរបានគូសបញ្ជាក់ថា ការផ្សព្វផ្សាយវប្បធម៌ Hehe ក៏ត្រូវបានគេចាត់ទុកថា ជាវិធីមួយក្នុងការចូលរួមអនុវត្តគោលបំណង «សហការវប្បធម៌សម្រាប់សន្តិភាព» ដែលទាក់ទងទៅនឹងគំនិត «កិច្ចកសាងសហគមន៍ដែលមានជោគវាសនារួមនៃមនុស្សជាតិ» ផងដែរ។
គួរបញ្ជាក់ថា វប្បធម៌'和合' មានន័យជាខេមភាសាថា វប្បធម៌ដែលលើកទឹកចិត្តដល់មនុស្សជាតិរួមរស់ដោយសន្តិភាព និងកិច្ចសហការល្អជាមួយគ្នា ហើយការរៀបចំបាឋកថាស្តីពី«គំនិតផ្តួចផ្តើមអរិយធម៌សកល៖ វប្បធម៌Hehe (和合文化)»ដែលបានសហការរៀបចំឡើងដោយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និង មូលនិធិចិនPEACELAND បានទទួលការគាំទ្រពីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ ខ្លឹមសារនៃអង្គបាឋកថានេះថាជាជាវេទិកាសំខាន់ក្នុងគោលបំណងចម្បងក្នុងការផ្សព្វផ្សាយនិងបណ្តុះស្មារតីសន្តិភាព សាមគ្គីភាព និងការយោគយល់គ្នារវាងប្រជាជនកម្ពុជា និងប្រជាជនចិន តាមរយៈគុណតម្លៃវប្បធម៌ដ៏ជ្រាលជ្រៅនៃប្រាជ្ញាចិនដោយផ្តោតលើសន្តិភាព សាមគ្គីភាព ភាតរភាព និងមិត្តភាព៕
អត្ថបទដោយ៖ WIN WIN News Media