លោក លីម សុភា ​ អភិបាល​ខណ្ឌ​ជ្រោយចង្វា​ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ ប្រចាំខែតុលា ឆ្នាំ២០២៥

 សង្គម
 ២៣ តុលា ២០២៥
 27
នារសៀលថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ ប្រចាំខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខណ្ឌ លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោកនាយករដ្ឋបាលស្ដីទីសាលាខណ្ឌ លោក-លោកស្រីប្រធានការិយាល័យអង្គភាពទាំង១១ លោកចៅសង្កាត់/ចៅសង្កាត់រងទាំង៥ លោកស្មៀនសង្កាត់ទាំង៥ លោកនាយប៉ុស្តិ៍នគរបាលសង្កាត់ទាំង៥ និងលោក-លោកស្រីមេភូមិទាំង២២ សរុបចំនួន ៥៧នាក់។  

អត្ថបទដោយ៖ WIN WIN News Media