ពិព័រណ៍ ផលិតផលខ្មែរឆ្នាំ២០២៥ លើកទី២ នឹងត្រូវរៀបចំម្តងទៀតនៅកោះពេជ្រ អំឡុងពេលបុណ្យអុំទូក
គួររំលឹកថា ក្លិបអ្នកកាសែតកម្ពុជា និង FASMEC បានសហការរៀបចំវេទិកាសារព័ត៌មានស្ដីពី «រួមគ្នាផលិត រួមគ្នាប្រើប្រាស់ផលិតផលជាតិ» នៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ នៅទីស្នាក់ការកណ្តាល FASMEC រាជធានីភ្នំពេញ។
នាឱកាសនោះ ឧកញ៉ា តែ តាំងប៉ បានលើកទ្បើងថា ប្រជាពលរដ្ឋជាច្រើនកុះករបានផុសផុលគាំទ្រផលិតផលក្នុងស្រុក ដោយនឹកស្មានមិនដល់ ខណមានការលក់ដាច់ខ្លាំង ក្នុងអំឡុងពិព័រណ៍ លើកទី១ កាលពីថ្ងៃទី ១១-១៣ ខែ កញ្ញា កន្លងទៅ។
ឧកញ៉ា តែ តាំងប៉ ក៏បានស្នើផងដែរឱ្យផលិករ ផលិតឱ្យបានស្របតាមស្ដង់ដាសុវត្ថិភាព ហើយមិនត្រូវឆ្លៀតឱកាស ដំឡើងថ្លៃ យកផលចំណេញ ក្នុងពេលដែលប្រជាពលរដ្ឋងាកមកគាំទ្រផលិតផលក្នុងស្រុកនោះទ្បើង៕
អត្ថបទដោយ៖ WIN WIN News Media