ក្រសួងព្រះបរមរាជវាំង សូមអំពាវនាវដល់ស្ថាប័នទាំងអស់ ចាត់វិធានការជាបន្ទាន់ឱ្យបានមុឹងម៉ាត់បំផុតចំពោះជនអនាមិក

 សង្គម
 ២០ សីហា ២០២៤
 174

រសួងព្រះបរមរាជវាំង បានចេញសេចក្តីថ្លែងការណ៍ ប្រកាសដាច់អហង្ការ និងថ្កោលទោសចំពោះជនអនាមិក ដែលបានបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គម ដែលមានឈ្មោះ "ព្រះបរមរាជវាំង Royal Palace of Cambodia” និង”យុវជនក្រោមម្លប់ព្រះមហាក្សត្រ” ដែលចេញផ្សាយធ្វើឱ្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា។


ក្រសួងព្រះបរមរាជវាំង សូមអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការជាបន្ទាន់ឱ្យបានមុឹងម៉ាត់បំផុត តាមរដ្ឋធម្មនុញ និងច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដោយ៖ WIN WIN News Media