កីឡាករ Lionel Messi នឹងអវត្តមានក្នុងការប្រកួត World Cup ជុំទី២

 កីឡា
 ២០ សីហា ២០២៤
 82

ការប្រកួតជម្រុះ World Cup ជុំទី ២ តំបន់ឡាទីន សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន មិនមានឈ្មោះ Lionel Messi នោះទេពេលប្រកួតជាមួយក្រុមជម្រើសជាតិឈីលី និងកូឡុំប៊ី នាខែក្រោយ ដោយសារមានបញ្ហារបួសកជើង។


កីឡាករ Lionel Messi មកទល់ពេលនេះមានវ័យ ៣៧ ឆ្នាំ កីឡាកររូបនេះបានរងរបួស អំទ្បុងពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa America នៅសហរដ្ឋអាម៉េរិក កាលពីខែកក្កដាកន្លងមកនេះ។

បច្ចុប្បន្ន Lionel Messi កំពុងតែព្យាបាលរបស់ខាងលើនេះនៅឯក្លិប Inter Miami ប្រទេសអាហ្សង់ទីន ដែលត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមជម្រើសជាតិឈីលី នៅកីឡដ្ឋាន Monumental ក្នុងទីក្រុង Buenos Aires នៅថ្ងៃទី៥ ខែកញ្ញាខាងមុខនេះ មុនពេលជួបជាមួយក្រុមជម្រើសជាតិកូឡុំប៊ី ៥ ថ្ងៃបន្ទាប់ នៅឯកីទ្បដ្ឋាន Barranquilla៕

អត្ថបទដោយ៖ WIN WIN News Media