បទវិភាគ៖ អនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមនៃកិច្ចប្រជុំកំពូលក្រុង Tianjin ដើម្បីត្រួសត្រាយកាលានុវត្តភាពនៃកិច្ចសហប្តតិបត្តិការកាន់តែច្រើន
យោងតាម ការចង្អុលបង្ហាញ“ពីស្មារតីក្រុងសៀងហៃ” ចាប់ពីបានបង្កើតឡើង រយៈពេល២៤ឆ្នាំមក អង្គការសហប្រតិបត្តិការក្រុងសៀងហៃមាន“រង្វង់មិត្តភក្តិ”កាន់តែធំឡើងៗហើយក៏មាន“កម្លាំងឥទ្ធិពលជាក់ស្តែង”កាន់តែខ្លាំងដែរ បានក្លាយជាអង្គការក្នុងតំបន់ដ៏ធំបំផុតលើទូទាំងពិភពលោក ដែលបានគាំពារផលប្រយោជន៍រួមនៃរដ្ឋសមាជិកផង និងបានជំរុញការអភិវឌ្ឍប្រកបដោយសន្តិភាពរបស់ពិភពលោកផងដែរ ។
ក្នុងកិច្ចប្រជុំលើកនេះ ភាគីចិនបានលើកឡើងសំណើ៣ចំណុច៖ បង្ហាញពីឧត្តមភាពពិសេសនៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃ ផ្តោតលើវិស័យសំខាន់ចំនួន២ គឺការអភិវឌ្ឍនិងសន្តិសុខ និងជំរុញកម្លាំងរស់រវើកដ៏ខ្លាំងក្លានៃការច្នៃប្រឌិតនិងការធ្វើបរិវត្តកម្ម ។លោក Ding Xiaoxing អគ្គលេខាធិការរងនៃគណៈកម្មាធិការសិក្សានៃវិទ្យាស្ថានស្រាវជ្រាវទំនាក់ទំនងអន្តរជាតិសហសម័យចិនបានថ្លែងថា សំណើទាំងនេះបានបង្ហាញថា ក្នុងនាមជាកម្លាំងដ៏សំខាន់ក្នុងការកសាងនិងកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចសកល អង្គការសហប្រតិបត្តិការក្រុងសៀងហៃមានលក្ខខណ្ឌ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដើរតួនាទីកាន់តែសំខាន់លើផ្នត់គំនិត ការអនុវត្តជាក់ស្តែងនិងការធានាខាងយន្តការ ដើម្បីរួមចំណែកកាន់តែធំដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់និងសុភមង្គលរបស់ប្រជាជនផងដែរ ។
ក្នុងនាមជារដ្ឋសមាជិកដ៏សំខាន់មួយដែលជាប្រទេសស្ថាបនិកនៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃ ប្រទេសចិនបានធ្វើឱ្យការអភិវឌ្ឍរបស់ខ្លួនឯងផ្សារភ្ជាប់ជាមួយការស្តារនិងអភិវឌ្ឍនៃមហាគ្រួសារអង្គការសហប្រតិបត្តិការក្រុងសៀងហៃជាប់រហូតមក ។ យោងតាមទិន្នន័យបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងចិននិងរដ្ឋសមាជិកដទៃទៀត ប្រទេសសង្កេតការណ៍និងប្រទេសជាដៃគូសន្ទនាគ្នានៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃមានចំនួនប្រមាណ០,៨៩ទ្រីលានដុល្លារអាមេរិក ដែលប្រហែលត្រូវជា១៤,៤ភាគរយនៃទំហំសរុបនៃការធ្វើពាណិជ្ជកម្មជាមួយបរទេសរបស់ចិន។ គឹតត្រឹមខែកក្កដាឆ្នាំ២០២៥នេះ បរិមាណនៃការវិនិយោគរបស់ភាគីចិនទៅលើរដ្ឋសមាជិកផ្សេងទៀតនៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃមានចំនួនលើសពី៨ម៉ឺន៤ពាន់លានដុល្លារអាមេរិក ។
អាចប៉ាន់ប្រមាណថា នៅដំណើរអភិវឌ្ឍន៍ថ្មី ដោយចាត់ទុកការរួមគ្នាអនុវត្តជាក់ស្តែងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលជាឱកាសមួយ អង្គការសហប្រតិបត្តិការក្រុងសៀងហៃដែលកាន់តែប្រកបដោយសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ភាពបើកទូលាយ បរិយាប័ន្នស្ថិរភាពនិងវិបុលភាពនឹងបោះជំហានទៅកាន់អនាគតកាន់តែទូលំទូលាយ ដើម្បីបំពេញបន្ថែមថាមពលវិជ្ជមានដល់សន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក ៕ អត្ថបទដោយ៖ WIN WIN News Media