ព្រឹត្តិការណ៍”រាត្រីសិល្បៈសោតទស្សន៍អន្តរជាតិ”ប្រារព្ធឡើងនៅទីក្រុងសៀងហៃ
លោកShen Haixiongបានថ្លែងថា បន្ទាប់ពីបានបង្កើតឡើងអស់រយៈពេលជាងប្រាំបីឆ្នាំមក អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រកាន់ខ្ជាប់នូវរចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ "5G+4K/8K+AI" ដោយពូនជ្រំកម្លាំងផលិតកម្មគុណភាពថ្មីនៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និងជំរុញការផ្សព្វផ្សាយដោយរួមបញ្ចូលគ្នានូវរូបមន្ត"គំនិត+សិល្បៈ+បច្ចេកវិទ្យា"។ នាពេលអនាគត អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយទីក្រុងសៀងហៃ ដើម្បីជំរុញនវានុវត្តន៍វប្បធម៌តាមរយៈនវានុវត្តន៍បច្ចេកវិទ្យា និងជំរុញការរៀនសូត្រពីគ្នាទៅវិញទៅមកតាមរយៈការបើកទូលាយនិងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញភាពបន្ស៊ីគ្នារវាងគំនិតសិល្បៈដ៏ប៉ិនប្រសប់និងប្រាជ្ញាខាងបច្ចេកវិទ្យាទំនើបៗ៕ អត្ថបទដោយ៖ WIN WIN News Media