លោក ពុយ គា ជួបពិភាក្សាការងារជាមួយសមាគមអ្នកកាសែតទូទាំងប្រទេសចិន

 សង្គម
 ២៥ វិច្ឆិកា ២០២៥
 26
(ប្រទេសចិន)៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា នាល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាការងារជាមួយលោកជំទាវ Zhang Chunjiao អនុប្រធានសមាគមអ្នកកាសែតទូទាំងប្រទេសចិន និងជាប្រធានសាព័ត៌មានហីឡុងជាំង (Heilongjiang Daily Press Group)។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ Zhang Chunjiao អនុប្រធានសមាគមអ្នកកាសែត ទូទាំងប្រទេសចិន បានសំណូមពរដល់លោក ពុយ គា ជួយនិពន្ធបទចម្រៀង«ស្រលាញ់ Heilongjaing» ដែលរៀបរាប់ពីទេសភាព ហើយបញ្ចូលរឿងស្នេហានិងវប្បធម៌រវាងកម្ពុជា-ចិន។ ខេត្ត Heilongjaing ជាខេត្តមួយនៅភាគឥសាន្តនៃប្រទេសចិន ជាប់ជាមួយប្រទេសរុស្ដី និងកូរ៉េខាងជើង។ សេដ្ឋកិច្ចខេត្តនេះ ផ្អែកលើវិស័យកសិកម្ម, ឧស្សាហកម្មរោងចក្រ និងទេសចរ។ ខេត្ត Heilongjaing ជាតំបន់ត្រជាក់តំផុតដែលមួយនៅក្នុងប្រទេសចិនដែលមានសីតុណ្ហភាពទាបរហូតដល់ -៥០អង្សារ៕

អត្ថបទដោយ៖ WIN WIN News Media