សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុនវិនិយោគចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

 សង្គម
 ២០ សីហា ២០២៤
 95

នាព្រឹកថ្ងៃ២០ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុនវិនិយោគចិន តំណាងដោយ លោក Zhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd  ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ក្នុងជំនួបសម្តែងការគួរសម ប្រតិភូក្រុមហ៊ុនវិនិយោគចិន បាននឹងកំពុងចាប់អារម្មណ៍ចំពោះសក្តានុពល និងបរិយាកាសវិនិយោគលើវិស័យសំខាន់ៗ មួយចំនួននៅកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម ហិរញ្ញវត្ថុ និងថាមពល ស្របពេលដែលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលការវិនិយោគ ធ្វើពាណិជ្ជកម្ម ដែលជាដង្ហើមដ៏ចាំបាច់បំផុត សម្រាប់ជំរុញខឿនសេដ្ឋកិច្ចជាតិប្រទេសកម្ពុជា៕

ដោយ៖ ឡុង រតនា

អត្ថបទដោយ៖ WIN WIN News Media