ទូតចិន៖ អាទិភាពខ្ពស់បំផុតគឺបញ្ឈប់សង្គ្រាមកម្ពុជា-ថៃ ឲ្យបានឆាប់បំផុត និងការពារប្រជាពលរដ្ឋស៊ីវិល

 សង្គម
 2 ថ្ងៃមុន
 50
លោក Wang Wenbin ឯកអគ្គរដ្ឋស្ថានទូតចិនប្រចាំកម្ពុជាបានឲ្យដឹងនៅថ្ងៃទី១៥ ខែធ្នូនេះថា អាទិភាពខ្ពស់បំផុតគឺបញ្ឈប់សង្គ្រាម និងការពារពលរដ្ឋស៊ីវិល។ យើងសង្ឃឹមថា ភាគីទាំងពីរ (កម្ពុជា-ថៃ) នឹងអត់ធ្មត់ជាអតិបរមា ចាត់គ្រប់វិធានការដើម្បីឈានទៅបទឈប់បាញ់ឱ្យបានកាន់តែឆាប់បំផុត ដើម្បីកសាងសន្តិភាពនិងស្ថេរភាពនៅតាមព្រំដែន និងដើម្បីផលប្រយោជន៍ប្រជាជន។ លោកថា ប្រទេសចិន គឺនឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងតាមដែលយើងអាចធ្វើបាន ដើម្បីលើកកម្ពស់ការសន្ទនារ ឈានទៅកសាងសន្តិភាព ហើយចិន នឹងបន្តដើរតួនាទីស្ថាបនាតាមវិធីរបស់ខ្លួន ក្នុងការនាំមកនូវបទឈប់បាញ់រវាងកម្ពុជា-ថៃ ដើម្បីកសាងសន្តិភាព។

អត្ថបទដោយ៖ WIN WIN News Media