ក្លិបអ្នកកាសែតកម្ពុជា បើកវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ ឆ្នាំ២០២៥

 សង្គម
 ២០ ធ្នូ ២០២៥
 50
នៅថ្ងៃទី១៩ ខែធ្នូនេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានបើកវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ ដែលជា វេទិកាប្រចាំឆ្នាំដ៏ធំបំផុតរបស់ ក.អ.ក ដើម្បីផ្តល់ឱកាសដល់នាយកគ្រប់គ្រង និពន្ធនាយក និពន្ធនាយក ឬអ្នកដឹកនាំស្ថាប័នសារព័ត៌មានទាំងកាសែត វិទ្យុ និងទូរទស្សន៍ ដើម្បីជជែកពិភាក្សាលើប្រធានបទទាក់ទង នឹងបច្ចុប្បន្នភាពនៃតួនាទីរបស់អ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន ដែលមានការចូល​រួម​នាយកគ្រប់គ្រង និពន្ធនាយក និពន្ធនាយករង និងអ្នកសារព័ត៌មានសរុបមានចំនួន១៧០នាក់ មកពី១០៩ស្ថាប័ន។ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ ឆ្នាំនេះក៏មានកិច្ចពិភាក្សាចែករំលែកបទពិសោធន៍ ដែលសម្របសម្រួលដោយ លោក ពុយ គា ប្រធាន ក.អ.ក ដែលមានការអញ្ជើញចូលជាវាគ្មិនកេតិយស ពីឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និង ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា៕

អត្ថបទដោយ៖ WIN WIN News Media