ខ្សែប្រយុទ្ធ Georginio Rutter បានផ្ទេរទៅកាន់ Brighton ក្នុងតម្លៃខ្លួនខ្ពស់ជាងក្លិបចាស់

 កីឡា
 ២០ សីហា ២០២៤
 85

ក្លិបបាល់ទាត់ Brighton បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Georginio Rutter ពី Leeds ក្នុងតម្លៃកំណត់ត្រារបស់ក្លិបរហូតដល់ ៤០ លានផោន។ កីទ្បាករសញ្ជាតិបារាំងវ័យ ២២ ឆ្នាំរូបនេះបានចុះកិច្ចសន្យាលេងឱ្យ Brighton រយៈពេល ៥ ឆ្នាំ។


កីឡាករ Georginio Rutter រកបាន ៨គ្រាប់ក្នុងការបង្ហាញខ្លួន ៦៦ប្រកួតនៅ Leeds បន្ទាប់ពីផ្ទេរពី Hoffenheim ក្នុងខែមករា ឆ្នាំ ២០២៣ នៅពេលដែលក្លឹប West Yorkshire បានបំបែកកំណត់ត្រាផ្ទេររបស់ពួកគេជាមួយនឹងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ ៣៦ លានផោន៕

អត្ថបទដោយ៖ WIN WIN News Media