កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នាំខ្លួននារីរូបស្រស់ ទៅសាកសួរពាក់ព័ន្ធករណីបាញ់បោះកាំភ្លើងយ៉ាងអនាធិបតេយ្យ នៅរាជធានីភ្នំពេញ
នារីវ័យក្មេងស្រស់សោភា ដែលដកអាវុធខ្លីបាញ់ទៅមេឃចេញពីក្នុងរថយន្តទាំងកណ្តាលយប់ រួចបង្ហោះនៅលើហ្វេសប៊ុក Yubee Ly ភ្លាមៗនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ កាលពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ មិនដឹងថានារីឆើតឆាយរូបស្រស់ម្នាក់នេះអាងអ្នកណានៅពីក្រោយខ្នង បានជាហ៊ានដល់ម្លឹងៗ ប្រទេសមានច្បាប់ មិនអាចឱ្យធ្វើតាមតែអំពើចិត្តនោះឡើយ។


បច្ចុប្បន្ននេះ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃក្រសួងមហាផ្ទៃ បាននាំខ្លួននាងទៅធ្វើការសួរចម្លើយ ពាក់ព័ន្ធនឹងករណីបង្ហោះវីដេអូបាញ់កាំភ្លើងខ្លីឡើងលើ បណ្តាលឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញ៕


អត្ថបទដោយ៖ WIN WIN News Media