ឯកឧត្តមអនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា៖ «យុទ្ធនាការជាតិដើម្បីប្រឆាំង
ក្នុងក្របខណ្ឌនេះ ក្រសួង និងមន្ទីរព័ត៌មាននឹងបន្តអនុវត្តទិសដៅយុទ្ធសាស្ត្រដើម្បីជំរុញចលនាពលរដ្ឋឌីជីថលល្អតាមរយៈការប្រើប្រាស់បណ្តាញសង្គមដោយការទទួលខុសត្រូវ តាមរយៈការពង្រីកកិច្ចសហការដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ, លើកទឹកចិត្តនិងបង្កើនការចូលរួមយ៉ាងសកម្មពីសំណាក់អ្នកបង្កើតមាតិកា អ្នកសារព័ត៌មាន វិស័យឯកជន និងអ្នកពាក់ព័ន្ធទាំងអស់, ព្រមទាំងពង្រឹងយន្តការឆ្លើយតបដើម្បីបន្សាប ទប់ស្កាត់ និងកម្ចាត់រាល់ប្រភពនៃព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា សំដៅការពារផលប្រយោជន៍សាធារណៈ និងសន្តិសុខព័ត៌មាននៅកម្ពុជា។
សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប បន្តចូលរួមក្នុងយុទ្ធនាការនេះ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «គិត ពិចារណា និងផ្ទៀងផ្ទាត់» មុននឹងសម្រេចចិត្តជឿ ឬចែករំលែកព័ត៌មានណាមួយ ដើម្បីរួមចំណែកថែរក្សាសុខសន្តិភាព និងស្ថិភាពសង្គម ៕
អត្ថបទដោយ៖ WIN WIN News Media